Connect with us

កូវីដ-១៩

ចាក់វ៉ាក់សាំងយឺតយ៉ាវនិងកង្វះវិធានការទប់ស្កាត់ ប្រេស៊ីល ត្រៀមខ្លួនទទួលកូវីដ រលកទី៣

បានផុស

នៅ

ខណៈកំពុងងើបឡើងវិញពីនាមជាប្រទេសមានអ្នកស្លាប់ខ្ពស់បំផុតមួយដោយសារជំងឺកូវីដ-១៩នៅលើពិភពលោក ប្រេស៊ីលកំពុងរងការគំរាមកំហែងនៃជំងឺកូវីដរលកទី៣ ដែលត្រូវបានជំរុញដោយការពន្យាពេលចាក់វ៉ាក់សាំង និងកង្វះវិធានការទប់ស្កាត់។

រលករាតត្បាតនីមួយៗនៅក្នុងប្រទេសប្រេស៊ីលត្រូវបានគេមើលឃើញថា មានសភាដ៏អាក្រក់ ​ពោលគឺកាលពីរលកទី១ក្នុងខែកក្កដាឆ្នាំ២០២០ ប្រេស៊ីលមានអ្នកស្លាប់ប្រហែល១,០០០នាក់ក្នុងមួយថ្ងៃ ហើយក្នុងរលកទី២កាលពីខែមេសាឆ្នាំនេះ មនុស្ស៣,០០០នាក់ បានស្លាប់ក្នុងថ្ងៃ។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក អត្រាបានថយចុះមកជាមធ្យម មានអ្នកស្លាប់ប្រហែល១,៦០០នាក់ក្នុងមួយថ្ងៃ កាលពីសប្តាហ៍កន្លងទៅ ហើយប្រជាជនប្រេស៊ីលភាគច្រើនបានត្រឡប់ទៅរកស៊ីដូចធម្មតាវិញ។

Brazil braces for third wave of Covid-19 - RFI

ប៉ុន្តែខណៈរដូវរងានៅអឌ្ឍគោលខាងត្បូងខិតជិតមកដល់ជាថ្មីម្តងទៀត ក្រុមអ្នកជំនាញនិយាយថា ភ្លើងសញ្ញាប្រកាសអាសន្នកំពុងបំភ្លឺឡើង ដែលជាហេតុបង្កឲ្យមានការភ័យខ្លាចនៃការវិលត្រឡប់ទៅរកព្រឹត្តិការណ៍មុនៗ ដូចជាមន្ទីរពេទ្យពោរពេញដោយអ្នកជំងឺហូរហៀរ រណ្តៅកប់សពធំៗ រថយន្តក្លាស្សេសពគរលើគ្នា និងឈុតឆាករន្ធត់ផ្សេងៗទៀត។ 

ប្រទេសនេះ មានភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ២១២លាននាក់របស់ខ្លួន ហើយប្រញាប់ប្រញាល់ក្នុងការដកវិធានការស្នាក់នៅក្នុងផ្ទះ។

Brazil braces for third wave of Covid-19 | New Straits Times

ទន្ទឹមនឹងនេះ វីរុសបំប្លែងខ្លួនដ៏គ្រោះថ្នាក់ រួមទាំងវីរុស Gamma ដែលបានកើតឡើងនៅក្នុងប្រទេសប្រេស៊ីលផ្ទាល់ បូករួមទាំងករណីដំបូងនៃវីរុស Delta ដែលកើតចេញពីប្រទេសឥណ្ឌាផងដែរ បានគំរាមកំហែងដល់ការបង្កើនល្បឿន រីករាលដាលនៃជំងឺនេះ។

ជំងឺកូវីដ-១៩ បានឆក់យកជីវិតមនុស្សជាង៤៧០,០០០នាក់ នៅក្នុងប្រទេសប្រេស៊ីលរួចទៅហើយពោលគឺជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រជាជនប្រេស៊ីល គោះចានឆ្នាំង ធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតី (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម