Connect with us

កូវីដ-១៩

អ្នកជំងឺកូវីដនៅស្រុកស្រែអំបិល ៣៧ នាក់ជាសះស្បើយ

បានផុស

នៅ

អ្នកជំងឺកូវីដ១៩ចំនួន ៣៧ នាក់ មានស្ត្រី ២៣ នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយហើយអនុញ្ញាត​ឱ្យវិល​ត្រឡប់ទៅលំនៅដ្ឋានវិញ។

ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក ទៅ ម៉ឹង បានឱ្យដឹងនៅថ្ងៃទី ៩ មិថុនានេះថា អ្នកជំងឺដែលបានជាសះស្បើយនោះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅភូមិសិលាម្នាង ភូមិផ្លោង នៅឃុំបឹងព្រាវ និងភូមិវាលជើង ភូមិខ្លុង ឃុំស្រែអំបិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីមូលដ្ឋានស្រុកស្រែអំបិល ក៏មានអ្នកជាសះស្បើយពីកូវីឌចំនួន២នាក់ផងដែរនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីថ្ងៃ៨ មិថុនា ម្សិលមិញ។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត ដំណើរការទទួលបានជោគជ័យលើការព្យាបាលអ្នកជំងឺនៅពេលនេះ ដោយសារតែក្រុមការងារបានប្រឹងប្រែងសម្បើមណាស់ចំពោះការតាមដានពិនិត្យព្យាបាល ស្វែងអ្នកពាក់ព័ន្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍បន្ត គិតចាប់តាំងពីថ្ងៃទី២២ ខែឧសភា រហូតដល់ម៉ោងនេះ។

ប្រធានមន្ទីរសុខាភិបាលខេត្ត ទទូចឱ្យអ្នកជំងឺកូវីដ ដែលជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ចាំបាច់បន្តអនុវត្តវិធានការសុខាភិបាលឱ្យខ្ជាប់ខ្ជួន ដោយការនៅដាច់ដោយឡែក រក្សាគម្លាត កុំទៅកន្លែងប្រមូលផ្តុំមានមនុស្សច្រើន ពាក់ម៉ាស់ និងលាងដៃនឹងសាប៊ូអាល់កុលជាដើម៕ អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម