Connect with us

កូវីដ-១៩

សម្ដេច ស ខេង ចេញវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពន្ធនាគារ

បានផុស

នៅ

ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្តាត់ការឆ្លងរាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។  ការដាក់ចេញវិធានការរបស់ សម្ដេចក្រឡាហោម ស ខេងនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា មួយរយៈចុងក្រោយនេះ មានករណីវិជ្ជមាន លើមន្ដ្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំមួយចំនួន នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីណែនាំរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមិថុនានេះ បានឱ្យដឹងថា វិធានការដែលត្រូវអនុវត្តនោះរួមមាន ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដែលបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ អភិបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដឹកនាំសម្របសម្រួលអនុវត្តវិធានការសុខាភិបាល នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត នូវជំងឺនេះមកលើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងបង្កើនការរក្សាសន្តិសុខ និងសុវត្ថិភាពនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះឱ្យបានល្អ។

សម្តេចក្រឡាហោម សខេង បានបន្តថា ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត ដែលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ត្រូវពង្រឹងការអនុវត្តវិធានការសុខាភិបាល ធ្វើអនាម័យជាប្រចាំនៅតាមទីកន្លែងបំពេញការងារ និងតាមបន្ទប់ឃុំឃាំងនានា ពាក់ម៉ាស លាងសំអាតដៃដោយសាប៊ូ ទឹកអាល់កុល ឬអាល់កុលដែល វាស់កំដៅលើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងត្រួតពិនិត្យសុខភាពអ្នកដែលបានអនុញ្ញាតឱ្យចេញ-ចូលក្នុងពន្ធនាគារតាមគោលការណ៍កំណត់ សំដៅបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះ។

សម្ដេចក្រឡាហោម ស ខេង បានណែនាំ ទៅដល់អភិបាលរាជធានី-ខេត្ត ទាំង២៥ ត្រូវបង្កើនការចូលរួមគាំទ្រ ដល់មណ្ឌលអប់រំកែប្រែ ដែលមានទីតាំងស្ថិតក្នុងរាជធានី ខេត្តសាមី និងពន្ធនាគាររាជធានី-ខេត្ត ដើម្បីឈានទៅកាត់ផ្ដាច់ការឆ្លងរាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម