Connect with us

កូវីដ-១៩

សមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញា ចាប់ខ្លួនអ្នកប្រឌិតព័ត៌​មានក្លែងក្លាយ​ថា​យកសពអ្នកកើតកូវីដទៅប្លុងចោល

បានផុស

នៅ

សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា ឈានទៅចាប់ខ្លួន អ្នកបង្កើតព័ត៌មានក្លែងក្លាយ ដែលបាន​ចែក​ចាយរូបភាពតៗគ្នា ហើយចោទប្រកាន់ថាប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ១៩ ត្រូវ​បានក្រសួងសុខាភិបាល​យកសាកសពទៅប្លុងចោលនៅភ្នំប្រាសាទ ស្ថិតនៅស្រុក កំពង់ត្រាច ខេត្ត​កំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ចន្ទមធុរិទ្ធិ ស្នងការខេត្តកំពត បានប្រាប់កម្ពុជាថ្មីថា សមត្ថកិច្ចរង់ចាំវិធានការ​ពីមន្ទីរ​សុខាភិ​បាល ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវពីតម្រុយអ្នកថតរូបភាព ហើយបង្ហោះខ្លឹម​សារក្លែង​ក្លាយ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងយុត្តិធម៌បានថ្លែងឱ្យដឹងថា បច្ចុប្បន្ន​អាជ្ញា​ធរ​សមត្ថកិច្ច កំពុងស្រាវជ្រាវរកមុខសញ្ញា អ្នកបង្កើតព័ត៌មានក្លែងក្លាយករណីប្រឌិត​ថាគ្រូពេទ្យ​បាន​យកសាកសពអ្នកជំងឺកូវីដ១៩ ទៅចោល​ក្នុងព្រៃ។

លោកថា សមត្ថកិច្ចនឹងឈានទៅធ្វើការចាប់ខ្លួន មុខសញ្ញាទាំងអស់នេះ យកមក​ផ្ដន្ទា​ទោស​តាមច្បាប់ ខណៈដែលលោកអះអាងថា ករណីនេះជាករណីធ្ងន់ធ្ងរ។

លោកបង្ហើបថា អាជ្ញាធរសមត្ថកិច្ច មានសាក្សីមួយចំនួនហើយ ដែលបានផ្ដល់ព័ត៌មាន ពីប្រភពនៃ​អ្នកប្រឌិតព័ត៌មាន និងប្រភពនៃរូបថត ដែលបានថតយកមកផ្សព្វផ្សាយធ្វើឱ្យមានការភ័ន្តច្រឡំ​គឺ​សមត្ថកិច្ចមានព័ត៌មានមួយចំនួននៅក្នុងដៃ។

កាលពីថ្ងៃទី ៨ ខែមិថុនា មានការចែកចាយរូបភាព​មួយចំនួនអំពីពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ ហើយចោទថា ក្រសួងសុខាភិបាល បានយកសាកសពទៅប្លុងចោលនៅភ្នំប្រាសាទ យ៉ាងអានា​ធិបតេយ្យ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។

រដ្ឋបាលខេត្តកំពតបានអះអាងថា ពាក់ព័ន្ធនឹងការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន ២ នាក់ ក្នុង​ខេត្តកំពត អាជ្ញាធរស្រុកកំពង់ត្រាច បានចាត់ចែងរៀបចំមេន សម្រាប់បូជាសពបានត្រឹមត្រូវ តាម​ព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល នៅកន្លែងឆ្ងាយពីប្រជាពលរដ្ឋ ដោយមិនបានទុក​សព​ប្លុងចោល ដូចសារព័ត៌មានមួយចំនួនចុះផ្សាយខុសពីការពិតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម