Connect with us

កូវីដ-១៩

អាជ្ញាធរ​រាជធានី រៀបចំ​ផែនការ​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​តាម​រោងចក្រ ដើម្បី​ធានា​សុខុមាលភាព

បានផុស

នៅ

ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​ផែនការ ស្តីពី វិធានការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​ទី​ដ ១៩ តាម​បណ្តា​រោងចក្រ​-​សហគ្រាស នៅក្នុង​ភូមិ​សា​ស្ដ្រ​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់​បុគ្គលិក និង​កម្មករ -​និយោជិត ព្រមទាំង​និរន្តរភាព​ផលិតកម្ម​របស់​រោងចក្រ​-​សហគ្រាស ក្នុង រាជធានី​ភ្នំពេញ។

ដើម្បី​ឲ្យ​ផែនការ ស្តីពី វិធានការ​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូ​ទី​ដ ១៩ តាម​បណ្តា​រោងចក្រ​-​សហគ្រាស នៅក្នុង​ភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ​នេះ ទទួល​បាន​សុ​ក្រិត​ភាព​ក្នុង​ការ​អនុវត្ត ល្អ​ប្រសើរ និង​ដើម្បី​ឲ្យ​គម្រោង​ផែនការ​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ នា​រសៀល​ថ្ងៃទី​១០ មិថុនា​នេះ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​តាមរយៈ video conference មួយ ជាមួយ​តំណាង​ក្រសួងសុខាភិបាល ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ក្រសួង សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ នៅ​សាលា​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ការរៀបចំ​ផែនការ​នេះ គឺ​ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់​បុគ្គលិក និង​កម្មករ -​និយោជិត ព្រមទាំង​និរន្តរភាព​ផលិតកម្ម​របស់​រោងចក្រ​-​សហគ្រាស ក្នុង រាជធានី​ភ្នំពេញ តាមរយៈ​ការកំណត់​នូវ​វិធានការ​ចាំបាច់ ដោយ​បែង​ចែក​ជា ៣ ដំណាក់កាល គឺ (១) វិធានការ ចំពោះមុខ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​រោងចក្រ​-​សហគ្រាស (២) វិធានការ រយៈ ពេល​មធ្យម ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​រោងចក្រ​-​សហគ្រាស និង (៣) វិធានការ​រយៈពេល​វែង ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​រោងចក្រ​-​សហគ្រាស​។

លោក​បន្ត​ថា ការ​បង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយ​ក្រសួងសុខាភិបាល ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​ផែនការ​នេះ ទទួល​បាន​សុ​ក្រិត​ភាព​ក្នុងការ​អនុវត្ត ល្អ​ប្រសើរ និង​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ យក​ទៅ​អនុវត្ត​ចំ​គោលដៅ នោះ​គឺ ទី​១ វិធានការ ចំពោះមុខ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​រោងចក្រ​-​សហគ្រាស ទី​២ វិធានការ រយៈពេល​មធ្យម ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្នុង​រោងចក្រ​-​សហគ្រាស និង ទី​៣​វិធានការ​រយៈពេល​វែង។

ក្នុង​ផែនការ​នេះ​ក៏បាន​រំលេច​ផងដែរ​ថា រាជធានី​ភ្នំពេញ ជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​លើ​គ្រប់​វិស័យ រួមមាន វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និង​ការទូត ក្នុងនោះ អាស្រ័យ​ដោ​យក​ត្ត ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំង​ពលកម្ម និង​សេវា​រដ្ឋបាល​សាធារណៈ រោងចក្រ​-​សហ​ត្រាស​ប្រមាណ ៦០% បាន​បោះទីតាំង​ក្នុង​មូល​ដា្ឋ​ន​រាជធានី​ភ្នំពេញ​។ ទោះបី​ស្ថិតក្នុង​ស្ថានភាព​ន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ សកម្មភាព​អាជីវកម្ម​-​ផលិតកម្ម​របស់ រោងចក្រ​-​សហគ្រាស​ស្ទើរតែ​ទាំងអស់ នៅតែ​ដំណើរការ ជា​ប្រក្រតី និង​មាន​រោងចក្រ -​សហគ្រាស​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ផ្អាក​ដំណើរការ​។

ត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ​, រោងចក្រ​វិនិយោគ​មាន​ចំនួន ៧៤៦ មូលដ្ឋាន និង​ឧស្សាហកម្ម​ខ្នាតតូច​-​សិប្បកម្ម​មាន​ចំនួន ៤.៩៨៥ មូលដ្ឋាន បាន​បង្កើត​ការងារ​ដោយផ្ទាល់ ចំនួ​ន ៤៧៦.៣៥៩ នាក់ និង​ដោយ​ប្រយោល​ជាច្រើន​សែន​នាក់​ផ្សេងទៀត ហើយ​អនុគណៈកម្មាធិការ​វិនិយោគ រាជធានី​ភ្នំពេញ បាន​ចុះបញ្ជី​ស្ថាពរ​ជូន​រោងចក្រ​វិនិយោគ​ចំនួន ៣៤ មូលដ្ឋាន បន្ថែមទៀត។

យ៉ាងណាមិញ ផ្អែក​តាម​បទពិសោធន៍​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ក្នុង​មូលដ្ឋាន​រោងចក្រ មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ការឆ្លង​បន្ត​រាយប៉ាយ ទៅក្នុង​រោងចក្រ​-​សហគ្រាស​មួយចំនួនទៀត គឺ​បណ្តាលមកពី​មូលហេតុ​ចម្បងៗ រួមមាន (១) ការ​ស្នាក់នៅ​របស់ បុគ្គលិក និង​កម្មករ​-​និយោជិត​ច្រើន​រោងចក្រ​-​សហគ្រាស ប្រមូលផ្តុំ​ក្នុងផ្ទះ​ជួល ឬ អាគារ​ជួល​រួម​គា្ន (២) ការធ្វើ ដំណើរ​ដោយ​មធ្យោបាយ​រួម​របស់​បុគ្គលិក និង​កម្មករ និយោជិត​ដែល​មិនមែន​បម្រើ​ការងារ​ក្នុង​រោង​ចក​-​សហគ្រាស តែមួយ (៣) ការទិញ​ម្ហូបអាហារ ពី​កន្លែង​លក់ដូរ​មិន​រៀបរយ និង (៤) ការមិន​អនុវត្ត ឬ អនុវត្ត​មិនបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាដើម​។ ឈរលើ​មូលដ្ឋាន​ដូច​បានបញ្ជាក់​ជូន​ខាង​លើ​នេះ បានបង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ភាពចាំបាច់ និង សារៈសំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​វិស័យនេះ ជាពិសេស​ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បន្ត​អនុវត្ត​ប្រកបដោយ​ថាមភាព​នូវ​គោលនយោបាយ “​ចំណង​២ និង​ចុង​ខ្សែ​៤ របស់ សម្តេច​អគ្គ ប​ហារ​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​បុគ្គលិក និង​កម្មករ និយោជិត​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។​សម្រាប់​ការដាក់ចេញ​នូវ​ផែនការ ស្តីពី​វិធានការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​បណ្តាល រោងចក្រ​-​សហគ្រាស នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មាន​គោលបំណង​ធានា​ឱ្យបាន​នូវ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​របស់​បុគ្គលិក និង​កម្មករ -​និយោជិត ព្រមទាំង​និរន្តរភាព​ផលិតកម្ម​របស់​រោងចក្រ​-​សហគ្រាស ក្នុង រាជធានី​ភ្នំពេញ ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម