Connect with us

កូវីដ-១៩

លោក បណ្ឌិត កែរ រដ្ឋា ​៖ ​មាន​កត្តា​៤​យ៉ាង​ធំៗ​នាំ​ឲ្យ​ការ​ឆ្លង​ជំងឺ​កូ​វីដ ១៩​នៅ​ខេត្តស្វាយរៀង​មិនមាន​ការ​ថមថយ

បានផុស

នៅ

​លោក បណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​អះអាងថា មាន​កត្តា​៤​យ៉ាង​ធំៗ​ដែលនាំឱ្យ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩​នៅ​ខេត្តស្វាយរៀង​មិនមាន​ការ​ថមថយ​នៅឡើយ​ខណៈ​ក្រុមការងារ​នៅតែ​បន្ត​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ នៅក្នុង​សហគមន៍ និង​នៅតាម​រោងចក្រ​ជា​បន្តបន្ទាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក បណ្ឌិត បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​១០​មិថុនា​នេះ​ថា កត្តា​ធំៗ​ទាំង​៤​យ៉ាងនោះ​រួមមាន ទី​១. មាន​ក្រុម​កម្មករ​មួយចំនួន​មិន​ព្រម យក សំណាក នៅតាម រោងចក្រ និង មិន ព្រម ធ្វើ​ច​ត្តា​ឡី​ស័ក នៅ ក្នុង រោងចក្រ​ដោយ​ពួកគាត់ ចេញពី​រោងចក្រ​ធ្វើដំណើរ​ទៅផ្ទះ​ហើយ​បាន​ចម្លង ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​ក្រុមគ្រួសារ​និង​សហគមន៍​។

លោក​បណ្ឌិត បាន បន្តទៀតថា កត្តា​ទី​២. ការអនុវត្ត​រក្សា​គម្លាត​សុ​វត្ថិភាព​នៅ​មិនទាន់បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំនៅ​ឡើយ​ទេ​ដោយ​បងប្អូន​កម្មករ​កម្មការិនី​យើង​តែងតែ​ធ្វើដំណើរ​ទៅមក​រោងចក្រ​សហគ្រាស​ដោយ​ប្រើ​មធ្យោបាយ​រួមគ្នា ជិះ​ប្រមូលផ្ដុំ​រួមគ្នា​ច្រើន។​ កត្តា ទី ៣. ពលករ​ខ្មែរ​មួយចំនួន​បាន​វិលត្រឡប់ មក ពី ប្រទេស ថៃ ដោយ​ពួកគាត់​យក ជំងឺ កូ​វីដ -១៩ មក ជាមួយ និង ទី កត្តា​ទី​៤. ការ មិន គោរព តាម វិធានការ សុខាភិបាល និង វិធានការ ៣​កុំ ៣​ការពារ របស់ សម្តេច តេ​ជោ ហ៊ុន សែន ។​ល​។

លោក បណ្ឌិត កែរ រដ្ឋា បាន​លើក​ឡើង​របាយការណ៍​មក​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២១ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​សហគមន៍ ២០​កុម្ភៈ ចំនួន ១១៧៤ នាក់ ស្រី ចំនួន ៦៧៦​នាក់ ស្លាប់​ចំនួន ៧​នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន ៧៣៦ នាក់ ស្រី ៤១០​នាក់ និង​កំពុងធ្វើការ​ព្យាបាល​ចំនួន ៤៣0​នាក់ ស្រី ២៦៤​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម