Connect with us

កូវីដ-១៩

ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ២,២៩០ករណី និងស្លាប់ ២៧នាក់ទៀត

បានផុស

នៅ

នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៧នាក់ទៀត ដោយធ្វើឲ្យអ្នកស្លាប់សរុបកើនដល់១,៤០២នាក់។ 

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ២,២៩០ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១៨៩,៨២៨ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន១,៩៩៦ករណីគឺជាប្រជាជនទូទៅ និង២៩៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន ៥,៧១១នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ រលកឆ្លងទី ៣ កាន់តែអាក្រក់ទៅៗ សភា ថៃ អនុម័តផែនការប្រាក់កម្ចី ១៦ ពាន់លានដុល្លារសម្រាប់ឆ្លើយតបកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម