Connect with us

កូវីដ-១៩

ត្រឹម​៤​ថ្ងៃ​ កម្ពុ​ជាមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ដល់​ទៅ​៤៥​នាក់​

បានផុស

នៅ

​ត្រឹមតែ​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ​កម្ពុ​ជាមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​រហូតដល់​ទៅ​៤៥​នាក់​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​សរុប​កើនឡើង​ដល់​៣១១​នាក់​។​

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​៨​ រហូតមកដល់​ថ្ងៃទី​១១​ខែមិថុនា ​នេះ ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ចំនួន៤៥​នាក់​ ក្នុងនោះ​ថ្ងៃទី​៨​ ខែមិថុនា​ មាន​ចំនួន​១២​នាក់ ​ថ្ងៃទី​៩ ខែ​មិថុនា ​មាន​ចំនួន​១១​នាក់​ ថ្ងៃទី​១០ មាន​១១​នាក់ ​និង​ថ្ងៃទី​១១ខែ​មិថុនា​ នេះ​ចំនួន​១១​នាក់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកសាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ធ្លាប់បាន​លើកឡើងថា​ អ្នកជំងឺ​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-១៩​នៅ​កម្ពុជា​ ភាគច្រើន​មាន​វ័យ​ចំណាស់​ និង​ជា​អ្នកជំងឺ​ដែលមាន​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ​ដូចជា​ ជំងឺ បេះដូង លើសឈាម រលាក​សួត ជំងឺមហារីក​ និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។​

គិត​ត្រឹម​ថ្ងៃទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ កម្ពុ​ជាមានអ្នក​ឆ្លង​សរុប​ចំនួន​៣៧៣២១​នាក់ អ្នកជា​សះ​ស្បើយ​ចំនួន​៣០៦១៧​នាក់​ អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មានចំនួន​៦៧០៤​នាក់ ​និង​អ្នកស្លាប់​ចំនួន​៣១១​នាក់ ​សុទ្ធតែ​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ឆ្នាំ​២០២១​។​

គួរ​បញ្ជាក់ថា​ ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៧ ខែមករា​ ឆ្នាំ​២០២០ ​ទៅលើ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥០ នាទី មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម