Connect with us

កូវីដ-១៩

ក្រសួងជំរុញឱ្យរាជធានីខេត្តពង្រឹងការធ្វើតេស្តរហ័សដល់អ្នកដំណើរទាំងអស់ចូលមកកម្ពុជាតាមច្រកព្រំដែន

បានផុស

នៅ

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ‑១៩បានជំរុញឱ្យអភិបាលនៃគណៈអភិបាលរាជធានី‑ខេត្តទាំងអស់ត្រូវពង្រឹងការត្រួតពិនិត្យសុខភាពតាមរយៈការធ្វើតេស្តរហ័សដល់អ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនទាំងផ្លូវអាកាសផ្លូវគោកនិងផ្លូវទឹកឲ្យបានម៉ឺងម៉ាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំលឹកក៏ដូចជាជំរុញឱ្យអភិបាលរាជធានីខេត្តពង្រឹងការធ្វើតេស្តរហ័សដល់អ្នកដំណើរចូលមកប្រទេសកម្ពុជានេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ‑១៩ក៏ដូចជាកាត់ផ្តាច់ការចម្លងពីបុគ្គលមួយទៅបុគ្គលមួយទៀតបានទាន់ពេលវេលាខណៈការឆ្លងជំងឺកូវីដ‑១៩នៅប្រទេសជិតខាងកម្ពុជាក៏ដូចជានីលើសកលលោកកំពុងមានការផ្ទុះជំងឺ​កូវីដ‑១៩​យ៉ាងធ្ងន់ធ្ងរពិសេសវីរុសបម្លែងខ្លួនថ្មី។

លោករដ្ឋមន្ត្រី បានឱ្យដឹងនៅក្នុងលិខិតផ្ញើទៅកាន់អភិបាលរាជធានីខេត្ត ថា ក្នុងករណីធ្វើតេស្យរកឃើញមានវិជ្ជមាន​កូវីដ‑១៩ ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ចំណែកអ្នកដំណើរផ្សេងទៀតដែលរួមដំណើរជាមួយអ្នកជំងឺកូវីដ‑១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កដើម្បីឱ្យពួកគេធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោក រដ្ឋមន្ត្រី បានណែនាំដល់អភិបាលខេត្តនៅតាមព្រំដែនថៃនិងវៀតណាមត្រូវប្រជុំជាមួយសមភាគីថៃឬវៀតណាមដើម្បីស្នើសុំកិច្ចសហការក្នុងការពង្រឹងការធ្វើតេស្តរកជំងឺកូវីដ‑១៩ជូនដល់ពលករនិងប្រជាជនទូទៅមុននឹងអនុញ្ញាតឲ្យមកកម្ពុជាវិញ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៧៣២១នាក់អ្នកជាសះស្បើយចំនួន៣០ ៦១៧នាក់អ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមានចំនួន៦៧០៤នាក់និងអ្នកស្លាប់ចំនួន៣១១នាក់សុទ្ធតែនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈឆ្នាំ២០២១៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ចរាចរណ៍៤ ម៉ោង មុន

ព័ត៌មានបឋម៖ រថយន្ត​ Alphard ក្រឡាប់ផ្ងារជើងលើផ្លូវល្បឿនលឿនរងរបួស និងស្លាប់ច្រើននាក់

កីឡា១ ថ្ងៃ មុន

អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ

Sokha Hotels

ព័ត៌មានពេញនិយម