Connect with us

កូវីដ-១៩

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ​រស់នៅ​ភូមិ​ព្រះ​ទ្រ​ហ៊ឹង ​ឃុំ​ព្រែក​ក្រឹស ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ១៩

បានផុស

នៅ

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​រស់នៅ​ភូមិ​ព្រះ​ទ្រ​ហ៊ឹង ​ឃុំ​ព្រែក​ក្រឹស ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ១៩​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្តី​ជួន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ចុះ​ថ្ងៃ​ទី១៤ ​ខែមិថុនា​បានឱ្យដឹងថា ស្ត្រី​ដែល​ស្លាប់​នេះ​មានឈ្មោះ​ភាន​ ចិន្តា​ ភេទ​ស្រី ​អាយុ៣៥​ឆ្នាំ​ បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ១៩​ នឹង​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​នា​ថ្ងៃទី​១៣​ ខែមិថុនា ​ឆ្នាំ២០២១​ វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ក្នុង​សភាព​ហត់​ខ្លាំង​និង​មាន​ផ្ទៃពោះ​៧ ខែ​។​

ពេលនោះ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​តា​ម​លក្ខណៈ​បច្ចេកទេស​ប៉ុន្តែ​ដោយ​ស្ថានភាព​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​មិនអាច​សង្គ្រោះ​បាន​អ្នកជំងឺ​បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃទី​១៣​ ខែមិថុនា ​ឆ្នាំ​២០២១​។​

តាម​ការ​សន្និដ្ឋាន​រប​ស់​គ្រូពេទ្យ​ស្ត្រី​អាយុ​៣៥ ឆ្នាំ​ខាងលើ​បាន​ស្លាប់​ដោយ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាល​ក្នុង​រោគវិនិច្ឆ័យ​រលាក​សួត​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ ១៩​។

គិត​ត្រឹម​ថ្ងៃ​ទី​១៤​មិថុនា​ឆ្នាំ​២០២០១​ ខេត្តកំពត​មាន​អ្នក​ឆ្លង​វីរុស​៨៧៣​នាក់​កំពុង​សម្រាក​ព្យាបាល​ចំនួន​៥៨៧​នាក់ ជាសះស្បើយ​ចំនួន​២៨០​នាក់​និង​ស្លាប់​ចំនួន​៦​នាក់​៕​

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៥៧ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៥៨ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម