Connect with us

កូវីដ-១៩

ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ៣នាក់ទៀតមកពីភ្នំពេញ

បានផុស

នៅ

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់។ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលខេត្តរតនគិរីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ទី១ ឈ្មោះ វឿន វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅអចិន្ត្រៃយ៍ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។ ទី២ ឈ្មោះ សៀវ គឹមឡុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្ត មានទីលំនៅអចិន្ត្រៃយ៍ ភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ ទី៣ ឈ្មោះ នៃ សៅសោភ័ណ្ឌ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តដឹកទំនិញ មានទីលំនៅអចិន្ត្រៃយ៍ ភូមិកោះចាស់ ឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងនោះឈ្មោះ វឿន វុទ្ធី និងឈ្មោះ សៀវ គឹមឡុង ជាអ្នកបើកបររថយន្ត និងព្រូឡានជាមួយគ្នា តែងតែដឹកជញ្ជូនភ្ញៀវពីខេត្តរតនគីរី ឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគោលដៅត្រួតពិនិត្យបឋមស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ដោយឡែកឈ្មោះ នៃ សៅសោភ័ណ្ឌ ជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានរកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគោលដៅត្រួតពិនិត្យបឋមអូររវាក់ ព្រំប្រទល់ខេត្តរតនគិរីនិងខេត្តមណ្ឌលគិរី។
បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគីរី៕

អត្ថបទ៖ វុទ្ធឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៥៥ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៥៧ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម