Connect with us

កូវីដ-១៩

អ្នកធ្លាប់ឆ្លងនិងមិនធ្លាប់ឆ្លងកូវីដ បញ្ចេញភាពស៊ាំខុសគ្នា ក្រោយចាក់វ៉ាក់សាំង

បានផុស

នៅ

ការសិក្សាថ្មីៗបានបង្ហាញថា មនុស្សភាគច្រើនដែលជាសះស្បើយពីជំងឺកូវីដ-១៩ ហើយក្រោយមកចាក់វ៉ាក់សាំងប្រភេទ mRNA នឹងមិនចាំបាច់ ចាក់បន្ថែមដូសទី៣ ដើម្បីពង្រឹងការការពារប្រឆាំងនឹងវីរុសទៀតទេ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាក់វ៉ាក់សាំងហើយ ដែលមិនធ្លាប់ឆ្លងកូវីដពីមុន អាចនឹងត្រូវចាក់បន្ថែមដូសទី៣ ដូចមនុស្សមួយចំនួនតូចដែលធ្លាប់ឆ្លងរោគ ប៉ុន្តែមិនបញ្ចេញការឆ្លើយតបប្រព័ន្ធភាពស៊ាំខ្លាំងក្លាដែរ។

វេជ្ជបណ្ឌិត Len Horovitz អ្នកឯកទេសផ្នែកសួត នៅមន្ទីរពេទ្យ Lenox Hill ក្នុងទីក្រុង ញូវយ៉ក បានឲ្យដឹងថា ការចាក់ថ្នាំបង្ការរោគ បន្ថែមដូស អាចជួយបានកាន់តែខ្លាំង។

លោកនិយាយថា “មានអត្ថបទមួយចុះផ្សាយក្នុងកាសែត The New York Times នៅសប្តាហ៍នេះ ដែលក្នុងនោះ ពួកគេបានមើលទៅលើការឆ្លើយតបរបស់មនុស្សដែលឆ្លងជំងឺហើយ រួចទៅចាក់វ៉ាក់សាំង ក្រោយមកពួកគេមានប្រតិកម្មភាពស៊ាំសឹងមិនគួរឲ្យជឿ ខ្លាំងជាងអ្នកដែលមិនធ្លាប់ឆ្លងជំងឺកូវីដ-១៩ ពីមុនមក”។

លោកបានបន្តទៀតថា “ដូច្នេះ អ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ហើយ រួចទៅចាក់វ៉ាក់សាំង បន្ទាប់មកពួកគេមិនចាំបាច់ចាក់ថ្នាំ បន្ថែមដូសឬដូសទី៣ឡើយ។ ពួកគេមានភាពស៊ាំខ្លាំងជាងអ្នកមិនធ្លាប់ឆ្លងរោគ ដែលចាក់វ៉ាក់សាំង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Health Line

ចុចអាន៖ ថៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដផលិតដោយខ្លួនឯង លើមនុស្ស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម