កូវីដ-១៩
ចាប់ខ្លួនជនជាតិចិន២នាក់ទិញវ៉ាក់សាំងស៊ីណូវ៉ាក់យកទៅចាក់គ្មានការអនុញ្ញាត
បុរសជនជាតិចិន២នាក់ត្រូវសមត្ថកិច្ចធ្វើការចាប់ បន្ទាប់ពីបានធ្វើសកម្មភាពចែកចាយវ៉ាក់សាំងស៊ីណូវ៉ាក់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ប្រតិបត្តិការឃាត់ខ្លួនធ្វើឡើងក្រោមការដឹកនាំរបស់ លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងខេត្តកោះកុង និងកម្លាំងកងរាជអាវុធហត្ថខេត្តចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ នៅមុខក្រុមហ៊ុន LYP Group ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានឱ្យដឹងថា តាមការសារភាពរបស់ជនជាតិចិនទាំង២នាក់នេះ គឺពួកគេបានទិញថ្នាំវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ពីបុរសដែលនៅរាជធានីភ្នំពេញ ដោយប្រុងចែកចាយសម្រាប់ចាក់ជូនក្រុមជនជាតិចិនដូចគ្នា។
លោកវរៈសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុងបានឱ្យដឹងថាការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា ម៉ោង១៦៖០០ បុរសចិនទាំងពីរនាក់ម្នាក់ឈ្មោះ Li Changqing អាយុ ៥៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Huang Zhongwer អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង។
តំណាងអយ្យការអមសាលាដំបូងខេត្ត បានសម្រេចចោទប្រកាន់ពីបទការចែកចាយឱសថខុសច្បាប់ ល្មើសមាត្រា១០ថ្មីនៃច្បាប់ស្តីពីវិសោធកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថដោយទោសត្រឹមតែពិន័យជាទឹកប្រាក់ចំនួន៥លានរៀលទៅ១០លានរៀល ដែលក្រសួងសុខាភិបាលមានសិទ្ធិពិន័យអន្តរការណ៍។
វត្ថុតាងដកហូត មានដូចជារថយន្ត ០១គ្រឿង វ៉ាក់សាំង Sinovacចំនួន ៦៥ដប ម្ជុល និងសឺរាងចំនួន ៤៥ដើម៕
អត្ថបទៈសិរីវឌ្ឍនៈ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង