Connect with us

កូវីដ-១៩

ម្តាយ​ស្លាប់​កូនចៅ​ឲ្យ​គ្រូពេទ្យ​មក​ពិនិត្យ​សំណាក ​ស្រាប់តែ​មាន​វិជ្ជ​មាន​កូ​វីដ​ពាក់​ព័ន្ធ​កូន​ម្នាក់

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ យោង​តាម​សេចក្តី​រាយការណ៍​ពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា កាលពី​វេលា​ម៉ោង​១៣​និង​៥០​នាទី​រសៀល ​ថ្ងៃទី​១៧​ ខែមិថុនា​នេះ​ក្រុម​គ្រួសារ​លោកយាយ កែវ លឹម អាយុ​៨៩​ឆ្នាំ​រស់នៅ​ផ្ទះ​លេខ​១ អា ផ្លូវ​២១៧​ក្រុម​ទី​៧​ភូមិ​ដំណាក់​ធំ​១​សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​រាយការណ៍​មក​អាជ្ញាធរ​សង្កាត់​សុំ​ឲ្យ​គ្រូពេទ្យ​ចុះទៅ​យក​សព​លោកយាយ កែវ លឹម ដែល​បាន​មរណភាព​នា​វេលា​ម៉ោង​១៣​និង​៤៩​នាទី​រសៀល​ថ្ងៃ​ដដែល​ព្រោះ​ខ្លាច​មានវិជ្ជ​មាន​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះ​គ្រូពេទ្យ​មក​យក​សំណាក​ស្រាប់តែ​សព​លោកយាយ​មាន​វិជ្ជ​មាន​កូ​វីដ​១៩​ ត្រូវ​បាន​គ្រូពេទ្យ​ផ្អាក​មិន​ឲ្យ​ធ្វើបុណ្យ​ហើយ​ចាប់ផ្តើម​ពិនិត្យ​សំណាក​កូនចៅ​ចំនួន​៣​នាក់​ រក​ឃើញ​ម្នាក់​មាន​វិជ្ជ​មាន​ដោយឡែក​២​នាក់​ទៀត​ ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ធ្វើបុណ្យ​ឡើយ​។

ដោយឡែក​ក្រុម​គ្រួសារ​សព​លោកយាយ​មាន​ក្តី​រន្ធត់ ​ខ​ណៈ​សព​លោកយាយ​មានវិជ្ជមាន​ដោយ​ពុំ​អាចធ្វើ​បុណ្យ​តាម​ប្រពៃណី​បាន​៕

ដោយ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៥៧ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៥៨ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម