Connect with us

កូវីដ-១៩

កូ​វីដ​វាយលុក​វត្ត​ស្ទឹងមានជ័យ​ហើយ ៣៩ អង្គ​/​នាក់ រក​ឃើញ​វិជ្ជមាន

បានផុស

នៅ

រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា នេះ​ថា មនុស្ស​ចំនួន​៣៩​នាក់ ក្នុង​នោះ​មាន​ព្រះ​ស​ង្ឃ​២២​អង្គ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​តេស្ត​សំណាក រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ នេះ នៅក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ប្រភព​នោះ នៅ​ព្រឹក​ថ្ងៃខែ​ដដែល ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​សម្តេច​តេ​ជោ បានធ្វើការ​តេ​ស្តិ៍​សំណាក លើ​ព្រះ​ស​ង្ឃ តាជី យាយជី ក្រុមនិស្សិត​ដែល​ស្នាក់នៅ​ក្នុង​វត្ត​ទាំងអស់​សរុប ៣៧៣​អង្គ​នាក់ ក្នុងនោះ​មាន​ស្រី​៦១​នាក់ ។ ជា​លទ្ធិ​ផល នៃ​ការពិនិត្យ​ពេញ​មួយ​ព្រឹក ឃើញថា មាន​វិជ្ជមាន​កូ​វីដ​១៩ សរុប​៣៩​អង្គ​នាក់ ក្នុងនោះដែរ មាន​ព្រះ​ស​ង្ឃ​២២​អង្គ , តាជី​យាយជី ០៣​នាក់ , និស្សិត​ស្នាក់​នៅក្នុង​វត្ត​០២​នាក់ និង​ប្រជាពលរដ្ឋ​លក់ដូរ​ក្នុង​វត្ត ១២​នាក់​ផងដែរ។

​ក្រោយ​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ហើយ​នោះ ព្រះ​ស​ង្ឈ និង​អ្នក​ពាក់ព័ន្ធ​ទាំង​៣៩​អង្គ​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​យក​ទៅ​កាន់​កន្លែង​សម្រាក​ព្យាបាល​ផង​ដែរ។ ដោយឡែក ព្រះ​សង្ឃ និង​អ្នក​ដែល​ឆ្លងកាត់​ការ​តេស្ត​សំណាក​ហើយ​មិន​មាន​វិជ្ជមាន​កូ​វីដ​១៩ នោះ គឺ​តម្រូវ​ឲ្យធ្វើ​ច​ត្តា​ឡី​ស័​ក្ត​១៤​ថ្ងៃ នៅក្នុង​វត្ត​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី ណែនាំក្រសួងធនធានទឹកបន្តទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកនៅបឹងទន្លេសាប

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាភិបាល គ្រោងដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ លើថវិកាប្រមាណ ៣០០ លានដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

ចរន្ត​ប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ សូម្បីតាម​ទូ ATM បញ្ចូលប្រាក់រៀលកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

Update៖ ​ទឹកទន្លេមេគង្គកម្ពុជា ​មិនទាន់ទទួល​រង​ផលប៉ះពាល់​ពីការលេចធ្លាយ​អាស៊ីតពីប្រទេសឡាវ​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី៖ កង្វះធនធានទឹក បណ្ដាលពីសកម្មភាពអវិជ្ជមានរបស់មនុស្ស និងបម្រែបម្រួលអាកាសធាតុ

Sokha Hotels

ព័ត៌មានពេញនិយម