Connect with us

កូវីដ-១៩

អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចបិទផ្អាកភោជនីយដ្ឋានគុយទាវឡាវ និងរមណីយដ្ឋានជួរចាប

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចបិទផ្អាកកន្លែងលក់ដូរពីរកន្លែងដោយមានករណីពាក់ព័ន្ធ នាំចូលជំងឺកូវីដ-១៩មកពីខាងក្រៅ ក្នុងនោះមានភោជនីយដ្ឋានគុយទាវឡាវ និងរមណីយដ្ឋានជួរចាប ដោយសារបុគ្គលមានផ្ទុកជំងឺកូវីដ-១៩ បានចូលបរិភោគអាហារ និងទៅលេងរមណីយដ្ឋាននោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាល សាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៨ ខែមិថុនានេះថា ការបិទផ្អាកទីតាំងចំនួនពីរនេះ គឺអាជ្ញាធរបានធ្វើឡើងទៅតាមវិធានសុខាភិបាល ដើម្បីអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ឱ្យមានប្រសិទ្ធភាព។

លោកបន្តថា ការបង្ការនេះអាជ្ញាធរខេត្ត បានចេញសេចក្តីសម្រេច លេខ ០៥១ និង ០៥២ ចុះថ្ងៃទី១៦ និងទី១៧ ខែមិថុនា ឆ្នាំ២០២១​ ឱ្យបិទផ្អាកការលក់ដូរ ការធ្វើអាជីវកម្ម ដោយសារមានប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តឆ្លងចូលតាមច្រកស្ទឹងត្រែងព្រះវិហារ មកទីរួមខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ កន្លងមកនេះ រយៈពេលបីថ្ងៃ។

លុះដល់ល្ងាចថ្ងៃទី ១៥ ខែមិថុនាពួកគាត់បានទៅខេត្តរតនគិរី ហើយមន្ត្រីមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ប្រចាំនៅច្រកទ្វារ រតនគីរីស្ទឹងត្រែង បានយកសំណាកធ្វើតេស្តរហ័ស ពិនិត្យឃើញ ទី១ឈ្មោះ យន់ សុជាតិ ភេទស្រី ជនជាតិខ្មែរ អាយុ៥៤ឆ្នាំ ទី២ឈ្មោះ ឃួន សីហា ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ ទី៣ឈ្មោះ មុំ​ វ៉ុន ភេទស្រី អាយុ៨១ឆ្នាំ មានផ្ទុកជំងឺកូវីដ-១៩។ អ្នកទាំងបីមានទីលំនៅអចិន្ត្រៃយ៍ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ និងបង្ការជំងឺកូវីដ-១៩ ខេត្តស្ទឹងត្រែង បានអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានពាក់ព័ន្ធ អ្នកកើតជំងឺកូវីដ -១៩ ទាំង៣នាក់នេះ សូមស្ម័គ្រចិត្តមកយកសំណាកធ្វើវិភាគ ដើម្បីបង្កើនការការពារសុខភាព។

 លោកវេជ្ជបណ្ឌិតបន្តថា ជាពិសេសអ្នកពាក់ព័ន្ធនៅភោជនីយដ្ឋានគុយទាវឡាវ រមណីយដ្ឋានជួរចាប និងនៅចំណុចលក់ត្រី ខាងជើងផ្សារស្ទឹងត្រែង ប្រសិនបើមានពាក់ព័ន្ធ សូមមកយកសំណាកដោយស្ម័គ្រចិត្ត៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម