Connect with us

កូវីដ-១៩

ខេត្ត​សៀមរាប ​រក​ឃើញពលករពីរនាក់​ឆ្លង​កូវីដ១៩ ​បំប្លែងខ្លួន​ថ្មី​ពីឥណ្ឌា​

បានផុស

នៅ

ខេត្ដ​សៀម​រាប​បាន​រក​ឃើញ​វិជ្ជមាន​​កូវីដ១៩​បំប្លែង​ថ្មី ប្រភេទ​កូនកាត់​ឥណ្ឌា​ចំនួន​២​ករណី​នៅ​ក្នុង​ខេត្ដនេះ ទៅ​លើ​ពលការ​នី​ពីរ​នាក់​ ដែល​បាន​ចំណាក​ស្រុក​មក​ពី​ប្រទេស​ថៃ​ ​ថ្ងៃ​ទី​១៨​ខែ​មិថុនា​​ឆ្នាំ​២០២១​នេះ​។

លោក​វេជ្ជបណ្ឌិត ​ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បានប្រាបកម្ពុជាថ្មី​ តាម​ទូរស័ព្ទ​នៅ​យប់​ថ្ងៃ​ទី១៨​ ខែ​មិថុនា​នេះ​ថា ​ការ​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩​ បម្លែង​ថ្មី​ប្រភេទ​ឥណ្ឌានេះ ​ក្រោយ​ពេល​ពលករ​ពីរ​រូបនោះមកពីប្រទេសថៃ កាលពីថ្ងៃទី៨ ខែ​មិថុនា​ឆ្នាំ២០២១កន្លងមក​ ហើយ​បាន​ធ្វើ​ចត្ដាឡីស័ក​យ៉ាង​ប្រយ័ត្ន​ប្រយ៉ែង​បំផុត​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។​ក្រោយ​ពី​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​ ប្រភេទ​ថ្មី​នេះ ​ពលករ​ពីរ​រូប​នោះ បាន​យក​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​សៀមរាប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បន្ថែម​​ថា​ ក្រុម​គ្រូ​ពេទ្យ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ដ​បន្ដ​នៅ​ម៉ាស្ទ័រ​រាធានីភ្នំពេញ ទើប​ទទួល​លទ្ធផល​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​នេះ​មានវិជ្ជមាន​មេរោគកូវីដ១៩​ កូន​កាត់​ឥណ្ឌា​​បន្លែង​ខ្លួន ​21A/B-1-617.2 (Delta) ដែល​មក​ដល់​ពេល​នេះ ​ខេត្ដសៀមរាប​មាន​ពីរ​ករណី​លើ​ស្ដ្រី​អាយុ៤០ឆ្នាំម្នាក់ និងស្ដ្រីអាយុ៣៤ឆ្នាំម្នាក់ទៀត។ ​បច្ចុប្បន្ន អ្នកវិជ្ជមាន​កូវដី​១៩ថ្មីនេះ កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ដ​សៀម​រាប។​

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ ​ជា​មេរោគ​ឆ្លង​សាហាវ​ កើត​រោគសញ្ញា​សួត​ធ្ងន់​ធ្ងរ ​បើ​ពេទ្យ​ជួយ​មិន​បាន​បណ្ដាល​អោយ​ស្លាប់​។លោ​ក​ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ចូល​រួម​អនុវត្ដ​តាម​ការ​ណែ​នាំ​របស់​រាជ​រដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល​៣​ការពារ ៣កុំ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ។​

​ក្នុង​ព្រឹត្ដិការណ៍​សហគមន៍​២០​កុម្ភៈ​ នៃ​ខេត្ដ​សៀមរាប ​មក​ទល់​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​នេះ ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ​ចំនួន​៥៣៤​នាក់ ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​១៣៦​នាក់​ ស្លាប់​៤​នា​ក់ ​និង​៣៩៤នាក់ កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក​គរុកោសល្យ និងវិក្រិតការ​ខេត្ត និង​វិទ្យាល័យ​ដំដែក៕

អត្ថបទ៖​គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម