Connect with us

កូវីដ-១៩

ប្រកាស​ម្សិលមិញ​នេះ ខេត្ត​ស្វាយរៀង​ ​មាន​ពលរដ្ឋ​​ពីរ​នាក់​បាន​ស្លាប់​​ ដោយសារ​​កូវីដ

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀង មានក្តីរន្ធត់និងសោកស្តាយ ក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ជនរងគ្រោះ​ទីមួយ​មាន​ឈ្មោះ ធន់ សាខន អាយុ ៥៩ឆ្នាំ នៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង បានទទួលមរណភាព​នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី។ ក្រុមការងារស្រាវជ្រាវ និងតាមដានបាន​សហការជាមួយក្រុមឆ្លើយតបបន្ទាន់ បានធ្វើកោសល្យវិច្ច័យយកវត្ថិភាគសំណាកតាមរយៈការធ្វើតេស្តរហ័ស (Rapid Antigen Test) រកឃើញ វិជ្ជមានវីដ-១៩ ។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសខាងលើបានទទួលមរណភាពដោយសារជំងឺរ៉ាំរ៉ៃ លើសឈាម ទឹកនោមផ្អែម និងមានវិជ្ជមាន កូវី៥-១៩ ហើយមានអ្នកប៉ះពាល់ផ្ទាល់ចំនួន ៣៦នាក់ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឲ្យ ធ្វើចត្តាឡីស័កនៅផ្ទះ រង់ចាំលទ្ធផលចាត់វិធានការបន្ត។

ចំណែក​ករណី​ទីពីរ​ជនរងគ្រោះ​បាន​ទទួលមរណភាពអំឡុងពេលព្យាបាល។ បុរសរូប​នេះមាន​ឈ្មោះ អ៊ុក សុគា អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ IK ស្នាក់នៅបន្ទប់ជួលនៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក បានធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនមកដល់ទីរួមខេត្តស្វាយរៀង ដោយមានអាការសង្ស័យចូលក្នុងនិយមន័យជំងឺកូវីដ-១៩ បានយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស នៅមន្ទីរពេទ្យបង្អែកខេត្ត លទ្ធផលវិជ្ជមាន​កូវីដ-១៩ ។

ក្រុមការងារបានបញ្ជូនទៅសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ដោយសារអ្នកជំងឺមានស្ថានភាពសុខភាពចាប់ផ្តើមវិវត្តន៍ទៅសភាពធ្ងន់ធ្ងរ តាំងពីចូលមកសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយក្នុងការដកដង្ហើម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទី បានទទួលមរណភាពដោយមូលហេតុរលាកសួត និងខ្សោយស្ងួត ធ្ងន់ធ្ងរទាំងសងខាងបណ្តាលមកពីជំងឺកូវីដ-១៩ ។

អាជ្ញាធរ​ខេត្ត​ស្វាយរៀងបាន​ឲ្យដ​ឹង​ថា ការស្លាប់​នេះ​បង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតដល់ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម