Connect with us

កូវីដ-១៩

​ត្រៀមឱ្យហើយទៅ! ​​​ក្មេងៗនឹងទទួលបានការចាក់វ៉ាក់សាំង ​​​នៅ​​ក្នុង​​​ផែន​​​ការ​​​​​យុទ្ធសាស្ត្រ​​​ ជំហាន​ទី២​

បានផុស

នៅ

​លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអះអាងថា រហូត​មក​ដល់ពេលនេះ គណៈកម្មការលទ្ធកម្មកំពុងធ្វើការសកម្មជាមួយគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យ​ជំហានទី២ នៃផែនការ​​យុទ្ធសាស្ត្រ​ចាក់វ៉ាក់សាំង ថាតើត្រូវចាក់​ទៅលើកូនក្មេង ដែលមាន​​អាយុចាប់ពីប៉ុន្មានឆ្នាំ​ទៅប៉ុន្មានឆ្នាំ​ ហើយនៅក្នុងផែនការនេះ ក៏​គិតពីប្រសិទ្ធភាពនៃវ៉ាក់សាំង​ផងដែរ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ខណៈ​លោកស្រី​​អញ្ជើញទទួលវ៉ាក់សាំងចំនួន១លានដូស ដែល​បញ្ជាទិញពីប្រទេសចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នា​ព្រឹក​ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ​ បញ្ជាក់យ៉ាងដូច្នេះថា៖ “ចំពោះផែនការ ដែលត្រូវចាក់ទៅលើកូនក្មេង យើងឃើញហើយថា ក្រុមហ៊ុនស៊ីណូវ៉ាក់ គាត់មានលទ្ធភាពនៅក្នុងការចាក់ជូនកូនក្មេង ប៉ុន្តែសម្រាប់នៅកម្ពុជា យើងចាក់ទៅលើចំណុចគោលដៅចាប់ពី១៨ឆ្នាំឡើងទៅ ធ្វើយ៉ាងណាឱ្យប្រព្រឹត្តទៅតាមផែនការរបស់រាជរដ្ឋាភិបាលសិន ហើយចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ​ ដែលអាចចាក់ឱ្យកូនក្មេង យើងនឹងបន្តធ្វើការ​ជាមួយក្រុមហ៊ុន Sinovac”។

បើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ​បញ្ហានេះ​ ​គណៈកម្មការលទ្ធកម្មកំពុងតែធ្វើការយ៉ាង​សកម្ម​ជាមួយគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យបញ្ជាក់ពិចារណា​ជំហានទី២ នៃផែនការ​​យុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំងនេះ​ ថាតើត្រូវចាក់​ទៅលើកូនក្មេង ចាប់ពីអាយុប៉ុន្មានទៅដល់ប៉ុន្មាន ហើយក៏ត្រូវគិតពីប្រសិទ្ធភាព​នៃវ៉ាក់សាំងផងដែរ ​នៅពេលចាក់ហើយតើ​មានប្រសិទ្ធភាពក្នុងកម្រិតណា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម