Connect with us

កូវីដ-១៩

តែងតាំងលោកស្រី ឱ វណ្ណឌីន និង លោក គឹម សន្តិភាព ជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចតែងតាំងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឱ្យដឹងនៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៩ ខែមិថុនានេះថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចតែងតាំងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអ្នកនាំពាក្យទទួលបន្ទុកព័ត៌មានពាក់ព័ន្ធនឹងវិស័យសុខាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីបានបន្តថា ជាមួយគ្នានេះដែរ តែងតាំងលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអ្នកនាំពាក្យទទួលបន្ទុកព័ត៌មានផ្សេងៗជាអាទិ៍ ព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តវិធានការរដ្ឋបាល និងទារិកាច្បាប់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងព័ត៌មានទាក់ទងនឹងលទ្ធផលការងាររបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១២ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣០ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៣ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម