Connect with us

កូវីដ-១៩

លោកស្រី ឱ វណ្ណឌីន បង្ហាញការព្រួយបារម្ភ ស្ថានភាពឆ្លងកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០២១នេះ បានផ្ដល់អត្ថបទមួយដល់ កម្ពុជាថ្មី ដែលមានចំណងជើងថា “ការចេះខ្លចជំងឺកូវីដ-១៩ និងមិនមើលស្រាលវីរុសកូវីដ-១៩ គឺដើម្បីការពារអាយុជីវតខ្លួនឯង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទនោះបានបង្ហាញពីការរកឃើញបញ្ហារាតត្បាតយ៉ាងខ្លាំងពីវីរុសកូវីដ-១៩ លើសាកលលោក ពិសេសវីរុសបំប្លែងថ្មី គឺពពួក B.1.17 (Alpha) និងពពួក B.1.617.2(Delta) ដែលការចម្លងរបស់វាមានសភាពលឿន និងខ្លាំង និងត្រូវបានរកឃើញពពួក B.1.617.2(Delta) នៅកម្ពុជាចំនួន៧ករណីទៅហើយ។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានបង្ហាញពីការរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ និងអ្នកស្លាប់ប៉ុន្មានថ្ងៃចុងក្រោយនេះមានចំនួនឆ្លងជិត៨០០នាក់ក្នុងមួយថ្ងៃ ដែលតួលេខនេះគួរឱ្យមានការព្រួយបារម្ភ។

លោកស្រីបានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនខ្លាចកូវីដ-១៩ ប៉ុន្តែហាក់ដូចជាមិនបានឆ្លើយតបទៅនឹងស្ថានភាពនៃជំងឺនេះ ដែលនៅតែមានការឆ្លងក្នុងចំនួនរាប់រយនាក់ជារៀងរាល់ថ្ងៃ។

លោកស្រីបានដាស់តឿនថា ហើយប្រសិនជាខ្លាច ត្រូវតែខិតខំធ្វើយ៉ាងណា កុំឱ្យមានការឆ្លង ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងការពាររៀងៗខ្លួន គឺអនុវត្តវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន “៣ការពារ៣កុំ” និងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងមិនត្រូវបង្កឱ្យមានការជួបជុំណាមួយ ឬការចល័ររបស់បុគ្គលជាច្រើនដែលមិនមានភាពចាំបាច់៕

សូមអានអត្ថបទពិស្ដារខាងក្រោម៖

This image has an empty alt attribute; its file name is photo_2021-06-19_14-58-51-791x1024.jpg
This image has an empty alt attribute; its file name is photo_2021-06-19_14-58-52-791x1024.jpg
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម