Connect with us

កូវីដ-១៩

គ្រូពេទ្យ​នឹងចុះយកសំណាក​អភិ​បាល​ខណ្ឌមានជ័យ

បានផុស

នៅ

យោងតាមផេក ហ្វេសប៊ុករបស់លោក យន់ សំអូន ដែលជាមនុស្សដ៏ជិតស្និទ្ធបំផុតរបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានបង្ហោះខ្លឹមសារថា សូមឲ្យលោកអភិបាលខណ្ឌមានជ័យចៀសឲ្យផុតពីជំងឺកូវីដ១៩ ខណៈដែលថ្ងៃទី២២ខែមិថុនា ខាងមុខនេះលោកត្រូវបានគ្រូពេទ្យចុះយកសំណាកថាតើលទ្ធផលវិជ្ជមានឬអវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យន់ សំអូន បានបង្ហោះខ្លឹមសារថា តើបងប្អូនមានអ្វីជូនពរដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ព្រោះថ្ងៃនេះជាថ្ងៃទី១២ ដែលលោក ពេជ្រ កែវមុនី បានធ្វើចត្តាឡីស័ក តែម្នាក់ឯង បែកពីគ្រួសារ ការងារ នេះហើយតួនាទី ត្រូវតែជួបប្រទះនូវជំងឺឆ្លងទាំងនេះ។

លោក យន់ សំអូនលើកឡើងថា “លោក បានលះបង់ច្រើនណាស់ចំពោះបេសសកម្មនៅក្នុងសម័យកូវីដនេះ។ សង្ឃឹមថា ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១នេះលោកនិងធ្វើតេស្តលើកចុងក្រោយ សូមទទួលបានលទ្ធផលអវីជ្ជមាន។ហើយក៏មិនធម្មតា គ្រាន់តែលោកយកសំណាកកន្លងមកជាង១០មកហើយ”។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានសំដែងនូវក្តីអាណិតអាសូរដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមាន​ជ័យដែលលោកត្រូវធ្វើចត្តាឡីសក័ រស់នៅដាច់ដោយឡែកពីគ្រួសារ។ និងចុងក្រោយសូមឲ្យលោកចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
គួរំឭកថាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យបានគោរពជូនពរដល់លោកពេជ្រ កែវមុនី សូមធ្វើតេស្តលើកចុងក្រោយនេះសូមឲ្យលទ្ធផលល្អកុំមានជំងឺនេះឲ្យសោះ៕ អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម