Connect with us

កូវីដ-១៩

ខេត្តកំពង់ចាមរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៤០នាក់ ក្នុងចំណោមអ្នកសង្ស័យ៨៨៧នាក់

បានផុស

នៅ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤០នាក់បន្ថែម លើកម្មករកម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យក្នុងចំណោមសរុប​ចំនួន៨៨៧ នាក់។

ករណីឆ្លងទាំង៤០នាក់នេះមានចំនួន៣ស្រុក គឺស្រុកចំការលើ២នាក់ ស្រុកបាធាយ១៤នាក់ និង​ស្រុក​កងមាស ២៤នាក់ ។ អ្នកជំងឺទាំងអស់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែង​សម្រាក​ព្យាបាល​កម្រិតស្រាលនៅវិទ្យាល័យ ព្រះសីហនុ ចំណែកអ្នកពាក់ព័ន្ធដោយផ្ទាល់​ ឬប្រ​យោល អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម