គួរ​ឲ្យ​ភ័យខ្លាច ស្ត្រី​វ័យ​២៩​ឆ្នាំ​ក្តៅ​ខ្លួន​ខ្លាំង​បាន​ដេកស្លាប់​ក្នុងផ្ទះ ពេទ្យ​មក​យក​សំណាក​ឃើញ​វិជ្ជ​មាន​កូ​វីដ​
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

គួរ​ឲ្យ​ភ័យខ្លាច ស្ត្រី​វ័យ​២៩​ឆ្នាំ​ក្តៅ​ខ្លួន​ខ្លាំង​បាន​ដេកស្លាប់​ក្នុងផ្ទះ ពេទ្យ​មក​យក​សំណាក​ឃើញ​វិជ្ជ​មាន​កូ​វីដ​

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ស្ត្រី​ម្នាក់​ក្នុង​វ័យ​២៩​ឆ្នាំ​ បាន​ក្តៅ​ខ្លួន​ខ្លាំង​ ដេក​ស្លាប់​ហើយ​គ្រូពេទ្យ​បាន​ចុះមក​យក​សំណាក​ឃើញ​មានវិជ្ជ​មាន​កូ​វីដ​១៩ ចំណែក​សមាជិក​២​នាក់​ដែល​រស់នៅ​ជាមួយ​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​សាលាសង្កាត់​ព្រែក​ឯង​បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​រសៀល​ថ្ងៃទី​២១​ខែមិថុនា នេះ​ស្ត្រី​ម្នាក់​ឈ្មោះ សួន ស្រី​ពៅ អាយុ​២៩​ឆ្នាំ​បាន​ស្លាប់​ក្នុងផ្ទះ​របស់ខ្លួន​ផ្ទះ​លេខ​៦៣៩​ផ្លូវលំ​ភូមិ​របោះ​អង្កាញ់​១​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ដោយ​គ្រាន់តែ​ជនរងគ្រោះ​ក្តៅ​ខ្លួន​ខ្លាំង ​ហើយ​ក្រុមគ្រួសារ​ស្មានតែ​ឈឺ​គ្រុឌ​ក្តៅ​មិន​នឹក​ស្មានថា​រហូតដល់​ស្លាប់​ក្នុង​វ័យក្មេង​បែបនេះ​សោះ​។​

របាយការណ៍​បញ្ជាក់​ថា ​លុះ​ដល់ពេល​អាជ្ញាធរ​រាយការណ៍​ទៅ​គ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ​ឲ្យ​ចុះមក​ពិនិត្យ​សំណាក​ស្រាប់តែ​ឃើញ​មានវិជ្ជ​មាន​កូ​វីដ​១៩​ហើយ​សមាជិក​ក្នុង​គ្រួសារ​២​នាក់​ទៀត​ត្រូវបាន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក។

អ្វី​ដែល​អ្នកភូមិ​មានការ​ភ័យខ្លាច​នោះ​ គឺ​ស្ត្រី​ខាងលើ​មាន​វ័យ​ត្រឹម​២៩​ឆ្នាំ​បែរ​ជា​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩​។ ​ដែល​កន្លងមក​គេ​ខ្លាច​តែ​មនុ​ស្ស​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​ប្រឈម​និង​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ចាប់​ជន​មុខសញ្ញា​២​នាក់​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ

ជីវិតកម្សាន្ដ៤៧ នាទី មុន

លោកគ្រូ ណូយ វ៉ាន់ណេត បង្ហាញ​ទំហំ​ទឹកចិត្ត​ឪ​ពុក​ម្តាយ​ដែល​កូនៗ​គ្រប់រូប​គួរ​ដឹង

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាប់ឱ្យលោក សៀម ភ្លុក បំពេញបែបបទសុំចុះបញ្ជីឱ្យបានត្រឹមត្រូវ

KPT+១ ម៉ោង មុន

ល្ខោនវិទ្យុ “កំណាត់ផ្លូវចុងក្រោយ” ដោយ ម៉ីសន សុធារី កំពុងគាស់កកាយនូវអតីតកាលដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ពានបេតុងឫស្សីកែវ សម្រេចសាងសង់បាន៥០ភាគរយ គ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services