Connect with us

កូវីដ-១៩

គ្រូទាយម្នាក់នៅផ្សារវាយន្តខេត្តស្វាយរៀងបានស្លាប់ដោយសារកូវីដ សូមអាជីវករពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្ត

បានផុស

នៅ

ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​ មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត​ស្វាយ​រៀង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ទេស សារឿន ភេទ​ស្រី អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ចេក សង្កាត់​ចេក ក្រុង​ស្វាយរៀង​ មុខរបរ​គ្រូទាយ​នៅ​ផ្សារ​វាល​យន្ត ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩​ ត្រូវ​ប្រញាប់​ទៅធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ ១៩​ជាបន្ទាន់។

បើ​តាម​ក្រុមការងារ​បាន​បញ្ជាក់​ថា ​« សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល​ចាប់ពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១🏻 សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ​ដែរ ក្រុមការងារ​បាន​បន្ត​ទៀត​ថា​ ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ឬ​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត​ លេខទូរសព្ទ​088 783 6666 ឬ 097 503 4567 ដើម្បី​មាន​វិធានការណ៍​បន្ត ។​

ក្រុមការងា​របា​នប​ន្ថែ​ម​ទៀតថា សម្រាប់​អ្នក​ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​។​

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១​ ខែមិថុនា​ឆ្នាំ​២០២១​នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១៥៧០​នាក់​ស្រី​៩១២​នាក់​ជាសះស្បើយ​ចំនួន​១០៧៦​នាក់​ស្រី​៦០៦​នាក់​កំពុង​ព្យាបាល​ចំនួន​៤៨៣​នាក់​ស្រី​៣០៣​នាក់​និង​ស្លាប់​ចំនួន​១១​នាក់​ស្រី​៤​នាក់​៕

ដោយ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម