កូវីដ-១៩
ស្ត្រីម្នាក់នៅខេត្តកំពត បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈមានសភាពសន្លប់បាត់ស្មារតី
ស្ត្រីម្នាក់នៅខេត្តកំពតមានសភាពសន្លប់បាត់ស្មារតីបណ្ដាលមកពីហត់ដង្ហក់គ្រុនក្តៅ ក្អកនិងមានសភាពធ្ងន់ធ្ងរខ្លាំងបានស្លាប់ដោយសារជំងឺកូវីដ១៩។
បើតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកំពតបានឱ្យដឹងថា ស្ត្រីដែលស្លាប់នោះមានឈ្មោះហ៊ិន មុំ អាយុ៦០ឆ្នាំ មានអាសយដ្ឋាននៅភូមិពញាអង្គ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាសខេត្តកំពត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។
ស្ត្រីរូបនេះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣និង២០នាទីរសៀល ក្នុងស្ថានភាពសន្លប់បាត់ស្មារតីបណ្ដាលមកពីហត់ដង្ហក់គ្រុនក្តៅ ក្អកនិងមានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេកគាត់ ក៏បានទទួលមរណភាពនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១និង៤៥នាទីរសៀល។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីអាយុ៦០ឆ្នាំខាងលើ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ រលាកសួតធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១០៥៩នាក់ ជាសះស្បើយចំនួន៦៧៤នាក់ កំពុងសម្រាកពេទ្យចំនួន៣៧៤នាក់ និងស្លាប់ចំនួន១១នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ កម្មការិនីរោងចក្រនៅខេត្តស្វាយរៀងម្នាក់បានស្លាប់នៅផ្ទះ ពេលធ្វើតេស្តទើបឃើញមានវិជ្ជមានកូវីដ១៩
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង