Connect with us

កូវីដ-១៩

ក្រុមការងារអំពាវនាវ​ដល់អ្នក​ពាក់ព័ន្ធ​ជាមួយអ្នកលក់​សាច់ជ្រូក​នៅ​ផ្សារ​ស្វាយជ្រំ​ប្រញាប់​ទៅធ្វើ​តេស្ត​ជាបន្ទាន់​

បានផុស

នៅ

ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ ខេត្តស្វាយរៀង​បាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​ និង​កម្មករកម្មការិនី​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ស៊ុន សា​រឿន ភេទស្រី អាយុ៦៦​ឆ្នាំ មុខរ​បរ​អាជីវ​ករលក់​សាច់ជ្រូក​នៅ​ផ្សារ​ស្វាយជ្រំ ​និង​ ​ឈ្មោះ កុ​ល មិន ភេទ​ប្រុស អា​យុ៦៥​ឆ្នាំ មុខរបរ​នៅផ្ទះ​ ជា​ប្ដី​អាជីវករ​ចាប់ពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​សូម​ប្រ​ញាប់​ទៅធ្វើតេស្ត​រក​វីរុស​កូ​វីដ​១៩​ជាបន្ទាន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមការងារ​ស្រាវ​ជ្រាវ បាន​ណែនាំ​ដល់​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​។​

ក្រុមការងារ​ស្រាវជ្រាវ​បាន​បញ្ជាក់ថា ប្រសិនបើ​បងប្អូន​មាន​រោគសញ្ញា​ដូចជាគ្រុនក្ដៅ​, ក្អក​, កណ្ដាស់​ ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬសង្ស័យ​សូមមេត្តា​ប្រញាប់ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ឬផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្ត088 783 6666 ឬ 097 503 4567 ដើម្បី​មាន​វិធានការណ៍​បន្ត ដោយឡែក​សម្រាប់​អ្នក​ដែល​គ្មាន​រោគសញ្ញាសូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល១៤ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​២១​ ខែមិថុនា ​ឆ្នាំ២០២១​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ចំនួន​១៥៧០​នាក់​ ស្រី​៩១២​នាក់ ​ជាសះស្បើយ​ចំនួន​១០៧៦​នាក់​ ស្រី​៦០៦​នាក់ ​កំពុង​ព្យា​បាល​ចំនួន​៤៨៣​នាក់​ ស្រី​៣០៣​នាក់​ និង​ស្លាប់​ចំនួន​១១​នាក់ ​ស្រី​៤​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម