Connect with us

កូវីដ-១៩

បិទខ្ទប់​ផ្ទះ២កន្លែង​ក្នុងក្រុងកំពង់ឆ្នាំង ក្រោយរកឃើញករណីវិជ្ជមានជំងឺ​កូ​វីដ-១៩​

បានផុស

នៅ

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃទី​២២ ខែមិថុនា​ឆ្នាំ​២០២១ នេះ​បានចេញ​សេចក្តីសម្រេច​លេខ ១៦៥ / ២១ ថ្ងៃទី ២២ ខែមិថុនា​ឆ្នាំ​២០២១ ត្រូវ​ផ្អាក​បិទ​អា​ជា​បណ្ដោះអាសន្ន​ផ្ទះ​ចំនួន២កន្លែង​គឺ ១​ផ្ទះ​ឈ្មោះ​លី ​ឡាយ ប្ដូរ​លុយ​ មាន​ទីតាំងនៅ​ក្នុងភូមិ​ត្រ​ពាំង​បី​ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ទី ២​ផ្ទះ​យីហោ ដេប៉ូ​ សុភាព មា​នទី​តាំង​នៅ​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​​ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​បាន​រកឃើញ​អ្នកជំងឺ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ស្នាក់នៅ​ទីតាំង​ខាងលើនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីសម្រេច​បាន​បញ្ជាក់ថា ចាប់​បិទ​ពី​ថ្ងៃទី​២២ ខែមិថុនា ​ឆ្នាំ​២០២១ នេះ​តទៅ រហូត​មាន​សេច​ក្ដីសម្រេច​ជាថ្មី ។ ជាមួយគ្នានេះដែរ​រដ្ឋបាល​ខេត្ត​ នឹង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ ​និង​ដោយ​ ប្រយោល​ដើម្បី​ធ្វើ​សំណាក ​និង​ធ្វើ​ច​ត្តាឡីស័ក​ទៅតាម​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិ​បាល ។​

ដោយឡែករដ្ឋបាលខេត្ត​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់​ និង​ប្រយោល​ជាមួយ​ទីតាំង​ទាំងពីរ​ខាងលើនេះ ​សូម​ទៅធ្វើ​សំណាក​ជាបន្ទាន់​នៅតាម​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ និង​ត្រូវធ្វើ​ចត្តាឡីស័ក​តាម​ការកំណត់​ផងដែរ៕

អត្ថបទ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម