Connect with us

កូវីដ-១៩

ថ្ងៃទី​២២​ខែមិថុនា​នេះ រដ្ឋបាល​ខេត្ត​សៀមរាប រក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៣៩​នាក់​ និងករណី​ស្លាប់​ម្នាក់

បានផុស

នៅ

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​២២ ​ខែ​មិថុ​នា​ ឆ្នាំ​២០២១​នេះ​ថា រដ្ឋបាល​ខេត្តសៀមរាប រកឃើញ​ករណី​ថ្មី​វិជ្ជមាន​កូ​វីត​១៩ ចំនួន ៣៩​នាក់ និង មាន​ករណី​ស្លាប់​ម្នាក់​ដោយសារ​រលាក​សួត​រ៉ាំរ៉ៃ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ជា​អ្នករស់នៅ​ឃុំ​ក​ណ្តែ​ក ​ស្រុក​ប្រាសាទបាគង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្ត​ថា នៅ​ម៉ោង​១៧​និង​៤០​នាទី​ថ្ងៃទី​២២ ​ខែមិថុនា ​ឆ្នាំ​២០២១ ​នៅ​ចំណុច​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប មាន​ករណី​មនុស្ស​ស្លាប់​ម្នាក់ ឈ្មោះ​កុក ប៊ុន​ថា ភេទ ប្រុស អាយុ​៣០​ឆ្នាំ អាសយដ្ឋាន​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ចូល​សំរាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១៤និង០០​ថ្ងៃទី​១៧​ ខែមិថុនា ​ឆ្នាំ​២០២១​។

សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ ស្លាប់​ដោយសារ​រលាក​សួត​រ៉ាំរ៉ៃ​នឹង​ជំងឺ​កូ​វីដ​-១៩ សព​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​យកទៅ​បូជា​នៅ ឈាបនដ្ឋាន វត្ត​អរញ្ញ​រង្សី​(​ហៅ​វត្ត​ល្អក់ ស្ថិតនៅ ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក ក្រុស​ សារ៉ាត់ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​២២​ខែ​មិថុ​នា​ឆ្នាំ​២០២១​នេះ​ថា ថ្ងៃនេះ​ខេត្តសៀមរាប រក​ឃើញ​ករណី​ថ្មី​វិជ្ជមាន​កូ​វីត​១៩ ចំនួន ៣៩​នាក់ និង មាន​ករណី​ស្លាប់​ម្នាក់​។ មិន​មាន​ករណី ជាសះស្បើយ​នោះទេ​។​

អាជ្ញាធរ​ខេត្តសៀមរាប សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​បន្ត​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​កុំ ៣​ការពារ ដែល​ណែនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមគ្នា​កាត់​ផ្តាច់ ការ​ចម្លង និង​បង្ការ​ខ្លួន​យើង ពី​មេរោគ​កូ​វីដ​-១៩​ដ៏​ចង្រៃ​នេះ ព្រោះ​វា​មិនទាន់​រលាយ​បាត់ ទៅណា​ឆ្ងាយ​នៅឡើយ ហើយក៏​កំពុង​បន្ត​ការចម្លង​យ៉ាងសកម្ម ផងដែរ​៕

ដោយ ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម