Connect with us

កូវីដ-១៩

រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ផ្សារ​លើ​ធំ​ថ្មី ជា​បណ្ដោះអាសន្ន​ ខណៈ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩ ជាច្រើន​នាក់​

បានផុស

នៅ

សៀម​រា​ប ៖ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ផ្សារលើ​ធំថ្មី ជា​បណ្ដោះអាសន្ន ខណៈ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថែមទៀត។ ផ្សារ​លើ​ធំថ្មី ស្ថិតនៅ​ក្នុងភូមិ​ដក់​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប គឺ​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា​នេះ បន្ទាប់ពី​អាជ្ញាធរ​ខេត្ដ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ជាច្រើន​នាក់ ដែល​ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មានប្រសាសន៍ថា ក្រុម​អាជីវករ​ទាំងនោះ​ត្រូវបាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​ជាច្រើន​នាក់ និង បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ហើយ​ក្នុងចំណោម​អ្នក​វិជ្ជមាន​នោះ​មាន​ម្នាក់​បាន​ស្លាប់ ទើប​អាជ្ញាធរ​ខេត្ត​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ក្នុង​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា​នេះ​តទៅ។

ឯកឧត្ដម​បាន​បន្ដ​ថា អ្នក​វិជ្ជមាន​កូ​វីដ១៩ មាន​ខ្លះ​ជា​អ្នក​លក់​ចាប់ហួយ អ្នកដើរ​ទារ​លុយ​ផាស៊ី អ្នក​មើលថែ​បន្ទប់ទឹក​ក្នុង​ផ្សារ​លើ និង ជា​អ្នក​ដេរ​ស្បែង​ជើង​នៅ​ខាង​មុខ​ផ្សារ​នេះ​ផង​ដែរ។ ឯកឧត្ដម បានបញ្ជាក់​ទៀត​ថា ផ្សារ​នេះ​អាច​មាន​អ្នក​ពាក់ព័ន្ធ​ប្រមាណ​ជាង​៤០០​នាក់​ឯណោះ។ ដោយឡែក​ចំពោះ​ករណី​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​នេះ បាន​ដើរ​ឆ្លងកាត់​ទីតាំង​ជាច្រើន​ទៀត ព្រោះ​ពួកគាត់​ជា​អ្នក​សំអាត​អនាម័យ​ផង ដើរ​ទារ​ផាស៊ី​ផង ហើយ​អាជ្ញាធរ​ខេត្ត​បាន​កំពុង​តាមដាន​គ្រប់​ទីតាំង​ដែល​គាត់​មានការ​ពាក់ព័ន្ធ។

ជា​មួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ឬ​ធ្លាប់​ចូល​ទីតាំង​ខាងលើ ឬ ធ្លាប់​បានចេញ​-​ចូល​ផ្សារលើ​ធំ​ថ្មី ត្រូវ​នាំគ្នា​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។​

គួរ​រំលឹក​ផង​ដែរ​ថា មក​ទល់​ពេល​នេះ ខេត្តសៀមរាប​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ២០២១ គឺ​មាន​អ្នក​វិជ្ជមាន​ជំងឺកូ​វីដ​-១៩ ចំនួន​៧០៣​នាក់​ហើយ និង​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​២០៧​នាក់ ស្លាប់​៨​នាក់ និង ៤៤៦​នាក់ បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប និង វិទ្យាល័យ​ដំ​ដែក​ស្រុក​សូទ្រនិគម៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម