Connect with us

កូវីដ-១៩

រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ប្រកាស​បិទ​នូវ​អាជីវកម្ម​លក់ដូរ​ក្នុង​ផ្សារ​អូរ​ចំណារ ស្រុក​ព្រៃនប់ រយៈពេល​១៤​ថ្ងៃ

បានផុស

នៅ

ព្រះសីហនុ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​យប់​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០២១​នេះ បានសម្រេច​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​គ្រប់​ប្រភេទ​នៅក្នុង​ផ្សារ​អូរ​ចំណារ​ ស្ថិតនៅ​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ មាន​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី ថ្ងៃទី​២៤​ខែមិថុនា ដល់​ថ្ងៃទី​៧​ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សេចក្តី​សម្រេច​នេះ​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​លក់ដូរ​ទាំង​អស់​នៅក្នុង​ផ្សារ​អូរ​ចំណារ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​លើកទឹកចិត្ត​បងប្អូន​អាជីវក​ទាំងអស់​ឲ្យ​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ​នៅ​តាម​ផ្សារ​ម៉ា​ត ឬ​ផ្សារ​ទំនើប ឬ​ការលក់ដូរ​នៅតាម​លំនៅឋាន ឬ​នៅ​ទីតាំង​លក់ដូរ​ផ្សេងទៀត ដោយ​អនុវត្តតាម​សេចក្តីណែនាំ​លេខ ០០៨/២១ ស​ណន ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ស្តីពី​ការអនុវត្ត​ស្តង់ដារ​សុវត្ថិភាព​នៅតាម​ផ្សារ​ម៉ា​ត នៅតាម​លំនៅឋាន និង​នៅតាម​ទីតាំង​រៀបរយ​ផ្សេងទៀត​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​៕

ដោយ ៖ ស៊ុយ ចាន់​ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម