Connect with us

កូវីដ-១៩

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ សហការរៀបចំមណ្ឌលចត្តាឡីស័កកម្រិតស្រាល នៅវិទ្យាល័យអន្លង់វែង

បានផុស

នៅ

ឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានចាត់តាំងលោកវរសេនីយ៍ឯក ចេង សារ៉ន មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤១ ដឹកនាំកម្លាំងចំនួន៣៥នាក់ សហការជាមួយកម្លាំងចម្រុះ របស់រដ្ឋបាលស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ ចុះធ្វើអនាម័យ រៀបចំមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សា និងវិទ្យាល័យអន្លង់វែង និងការពារសន្តិសុខសុវត្ថិភាព នៅតាមមណ្ឌលធ្វើចត្តាឡីស័ក តាមការស្នើសុំរបស់លោកអភិបាល នៃគណៈអភិបាលស្រុក អន្លង់វែង នៅថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំនេះផ្អែកតាមសភាពការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅកម្ពុជា តាមរយៈការនាំចូលពីតាមបណ្តាច្រកព្រំដែននានា និងដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍។ 

នេះបើយោងតាមការជូនដំណឹងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួង ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានចេញនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើការណែនាំ និងជំរុញដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ឱ្យអនុវត្តវិធានការធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័កនៅមាត់ច្រកព្រំដែន ចំពោះអ្នកធ្វើដំណើរទាំងអស់ ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្ត ដើម្បីយកមកធ្វើចត្តាឡីស័កនៅតាមភូមិ-ឃុំ ទៀត៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម