Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺមានអ្នកស្លាប់ដោយសារជំងឺកូវីដ‑១៩ កើនឡើងដល់៣៣នាក់ហើយ

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ‑១៩ កើនឡើងដល់៣៣នាក់ហើយ ក្នុងចំណោមអ្នកជំងឺសរុបជាង២ពាន់នាក់។

តួលេខអ្នកស្លាប់ចំនួន៣៣នាក់នោះគឺជាតួលេខមួយខ្ពស់លំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញដែលមានអត្រាស្លាប់ច្រើនជាងគេនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៧ មិថុនាថា ក្នុងចំណោមអ្នកស្លាប់ចំនួន៣៣នាក់នោះ មានប្រមាណ៦០ភាគរយស្លាប់នៅតាមផ្ទះ ពេលក្រុមគ្រូពេទ្យទៅយកសំណាកសពទើបដឹងថាមានឆ្លងជំងឺកូវីដ‑១៩។ ចំណែកអ្នកជំងឺកូវីដ‑១៩ស្លាប់នៅមន្ទីរពេទ្យមានចំនួនតិចតូចទេ។

លោកវេជ្ជបណ្ឌិតបានបន្តថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ‑១៩ ប្រមាណជាង២ពាន់នាក់ ក្នុងនោះជាសះស្បើយជាង១,៥០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង៥០០នាក់។

លោកវេជ្ជបណ្ឌិតបណ្ឌិត បានបន្ថែមទៀតថា ចំណែកអ្នកកំពុងធ្វើចត្តាឡីស័កវិញមានជាង២ពាន់នាក់ ក្នុងនោះកំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កមានចំនួនប្រមាណ៨០០នាក់ និងកំពុងធ្វើនៅតាមផ្ទះមានជាង១ពាន់នាក់។

បើតាមលោក ប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ‑១៩ នៅខេត្តកំពង់ស្ពឺភាគច្រើនឆ្លងទៅលើកម្មករកម្មការិនីរោងចក្រ និងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប​​៤៦,៨១០នាក់ អ្ន្នកជាសះស្បើយចំនួន៤១,៤៣៩នាក់ និងអ្នកស្លាប់៥២៣នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម