Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត បិទផ្សារសាមគ្គីស្ទឹងត្រែង ខណៈរកឃើញអាជីវករវិជ្ជមាន កូវីដ-១៩ ច្រើននាក់

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចបិទផ្សារ សាមគ្គីស្ទឹងត្រែងជា បណ្ដោះ​អាសន្ន ខណៈរកឃើញអាជីវករលក់ដូរក្នុងផ្សារវិជ្ជមាន កូវីដ-១៩ ជាច្រើននាក់ កាលពីថ្ងៃទី ២៦ខែមិថុនាឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានស្រាវជ្រាវប្រយុទ្ធនឹងជំងឺ​ឆ្លងកូវីដ-១៩ ខេត្តបានបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ក៏ដូចជាក្នុងផ្សារសាមគ្គីស្ទឹងត្រែង និងបានរកឃើញអាជីវករលក់ដូរវិជ្ជមានកូវីដ-១៩ជាច្រើននាក់នោះ រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចបិទផ្សារជាបណ្ដោះអាសន្នរហូត​ដល់​មាន​ការជូន​ដំណឹងជាថ្មី។

លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា អាជីវករជាអ្នកវិជ្ជមានកូវីដ-១៩ ភាគច្រើនជា អ្នកលក់ដូរ ក្នុងផ្សារសាមគ្គីស្ទឹងត្រែង ខ្លះទៀតជាអ្នកលក់នាឡិកា និងខ្លះទៀតជាអ្នកលក់អីវ៉ាន់គ្រប់​ប្រភេទ​ក្នុងផ្សារ ក្នុងនោះក៏មានសន្តិសុខផ្សារម្នាក់ផងដែរ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ រដ្ឋបាលខេត្តស្ទឹងត្រែងសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ​លក់ដូរក្នុងផ្សារ ដែលពាក់ព័ន្ធនិងបុគ្គលវិជ្ជមានកូវីដ-១៩ ផ្ទាល់ ឬប្រយោល និងធ្លាប់ចេញ​ចូលទីតាំងដែលមានវិជ្ជមានកូវីដ-១៩ ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះក្នុងគ្រួសាររៀងៗខ្លួន ដោយ​មិន​មានការពាក់ព័ន្ធជាមួយអ្នកដទៃឡើយ។

សូមបញ្ជាក់ថារហូតមកត្រឹមល្ងាចថ្ងៃទី២៦ មិថុនា ឆ្នាំ២០២១នេះ ខេត្តបានរកឃើញអ្នកឆ្លង​កូវីដ-១៩ ចំនួន១៥៨នាក់ ស្រី៨០នាក់ ជាសះស្បើយ ១៣នាក់ ស្រី៦នាក់ កំពុងសម្រាក​ព្យាបាល ១៤៥ នាក់ស្រី ៧៤នាក់៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម