Connect with us

កូវីដ-១៩

អភិបាលខណ្ឌឫស្សីកែវ អំពាវនាវពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ-១៩ ពីថ្ងៃនេះ ដល់ដើមខែកក្កដា

បានផុស

នៅ

អភិបាលខណ្ឌឫស្សីកែវ បានធ្វើការអំពាវនាវ និងបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូម​មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ តាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនា តទៅ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជូនដំណឹងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៧ មិថុនា​ បន្ទាប់​ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូន​ពលរដ្ឋ​នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីឱ្យក្រុមគ្រូពេទ្យ បានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋ​នៅបណ្តាខេត្តផ្សេងៗទៀត។

លោក ជា ពិសី បានណែនាំដល់អស់លោក-លោកស្រីចៅសង្កាត់ នៃរដ្ឋបាលសង្កាត់ទាំង៧ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋសេសសល់ឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋាន ចាប់ពីអាយុ​១៨ឆ្នាំ​ឡើងទៅ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមមកទទួលការចាក់វ៉ាក់សាំង​នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ឱ្យបានគ្រប់ៗគ្នា ដែលនេះជាឱកាសចុងក្រោយ​សម្រាប់​ប្រជាពលរដ្ឋដែលនៅសេសសល់ជាប់បំពេញការងារនៅឆ្ងាយ ឬមានធុរៈផ្សេងៗ

ក្នុងឱកាសអញ្ជើញទៅត្រួតពិនិត្យផ្ទាល់ការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនានេះ លោកស្រី សួស សូលីដា អភិបាលរង​ខណ្ឌឫស្សីកែវ បានឱ្យដឹងថា ការចាក់វ៉ាកសាំងលើកចុងក្រោយនេះ មានប្រជាពលរដ្ឋមកទទួល​សេវាវ៉ាក់សាំង ចំនួនពីរខណ្ឌ គឺខណ្ឌឫស្សីកែវ និង ខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋប្រមាណជាង ៣ពាន់នាក់។

លោកស្រី សួស សូលីដា បានណែនាំដល់ប្រជាពលរដ្ឋឱ្យរក្សាគម្លាតសុវត្ថិភាព។ ស្ថិតនៅចំពោះមុខការ​ឆ្លងរាតត្បាត កូវីដ-១៩ ដ៏អាក្រក់ដែលកំពុងកើតមានឡើងនៅតាមខេត្តក្រុង​មួយចំនួន​ក្នុង​ប្រទេស សូមកុំធ្វើដំណើរចេញពីផ្ទះ បើគ្មានការចាំបាច់ និងកុំជួបជុំគ្នា នោះគឺជាការចូល​រួម​ចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងសុំឱ្យបងប្អូនចូលរួមការពារខ្លួនឯងឱ្យបានល្អ ឆាប់កាត់បន្ថយបាន​ការ​ឆ្លង​កាន់​តែច្រើនឡើងៗ បង្កឱ្យកើតមានមនុស្សរងគ្រោះកើនឡើង៕

អត្ថបទ៖ ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៥ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ២៨ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៥ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម