Connect with us

កូវីដ-១៩

ខេត្តកំពង់ចាម​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ​ដល់​កម្មករ​រោងចក្រ​និង​ពលរដ្ឋ​នៅ​ស្រុក​ចំនួន​៤​ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ​

បានផុស

នៅ

កំពង់ចាម ៖ ​បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ដល់​ប្រជាពលរដ្ឋ​កម្មករ​រោងចក្រ​នៅ​ស្រុក​ចំនួន​៤​ចាប់ពី​ថ្ងៃទី​២៩ ​ខែមិថុនា​ ឆ្នាំ​២០២១​ស្អែក​នេះ​តទៅ​ ដើម្បី​បង្កើត​ឲ្យ​មាន​ភាពស៊ាំ​នៅក្នុង​សហគមន៍​ទប់ទល់​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​។​

យោង​តាម​សេចក្តីជូនដំណឹង​ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ​១៩​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​បានឱ្យដឹងថា​ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ជាមួយ​អាជ្ញាធរ​ឃុំ​សង្កាត់​ក្នុងស្រុក​បាធាយ ស្រុក​ព្រៃឈរ ស្រុក​ជើងព្រៃ ស្រុក​កំពង់សៀម​និង​ក្រុង​កំពង់ចាម​ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា​ឆ្នាំ​២០២១​ស្អែក​នេះ​តទៅ​ដែលមាន​រយៈពេល​១៤​ថ្ងៃ​ក្នុង​ការចាក់​ដូ​ស​លើកទីមួយ​។

រដ្ឋបាល​ខេត្ត​បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី​តាម​រោងចក្រ​សហគ្រាស​និង​បងប្អូន​ដែល​រស់​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ខាងលើ​សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ដែល​ឥតគិតថ្លៃ​ទៅតាម​ទីតាំង​ចាក់​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀប​ចំ​ដោយពេល​ព្រឹក​ចាប់ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ១១​និង​ពេល​រសៀល​ចាប់ពី​ម៉ោង​១​រហូតដល់​ម៉ោង​៤ រសៀល​នៅតាម​ទីតាំង​ស្រុក​នីមួយៗ​។

ក្នុង​នោះ​នៅ​ស្រុក​បាធាយ​មាន​៣ ទីតាំង ទី ១ វិទ្យាល័យ​ជើង​ឆ្នុក ទី ២ វិទ្យាល័យ​បាធាយ​និង​ទី ៣​វត្ត​សំវរ​សីល ហៅ​វត្ត​សណ្ដែក​។​ ស្រុក​ជើងព្រៃ​មាន​១៦​ទីតាំង ទី​១ រោងចក្រ ស្កា​យ​ណាយ​២ អ៊ិន​ធើ​ណេ​សិ​នណាល់​ខូ​ល​អិ​ល​ធី​ឌី ទី​២ រោងចក្រ​ស្បែកជើង ប្រាម​ស៍​ស៊ូ ទី ៣ រោងចក្រ ខា​លីន​តុ​ន ទី​៤ រោងចក្រ វ៉ា​ឡុង ទី ៥ រោងចក្រ​ជូ​ហ៊ូ​យ ទី ៧ រោងចក្រ​ស៊ី​ភី​ស៊ីជី ទី​៧ សាលាបឋមសិក្សា​ស្គន់ ទី​៨ សាលាបឋមសិក្សា​ត្រពាំង​កក់ ទី​៩ អនុវិទ្យាល័យ​ព្រីង​ជ្រុំ ទី ១០ វត្ត​ស្អាង ទី ១១ វត្ត​ស្ដៅ​ជ័យ ទី ១២ សាលាបឋមសិក្សា​សង្កែ​ពង ទី ១៣ វត្ត​ភូមិ​ព្នៅ ទី ១៤ វត្ត​ផ្ដៅ​ជុំ ទី ១៥​វត្ត​សេរី​ខ្នុរ​ដំបង​និង​ទី ១៦ វត្ត​ឈូក​។​

​ស្រុក​ព្រៃឈរ​មាន ១៥​ទីតាំង ទី ១ នៅ​មន្ទីរពេទ្យបង្អែក​ព្រៃឈរ ទី ២ សាលាបឋមសិក្សា​ព្រៃទទឹង ទី ៣ មណ្ឌល​សុខភាព​តុង​រ៉ុង ទី ៤ មណ្ឌល​សុខភាព​ល្វា ទី ៥ សាលាបឋមសិក្សា​សូរ្យ​សែន ទី ៦ មណ្ឌល​សុខភាព​ស្រ​ង៉ែ ទី​៧ សាលាបឋមសិក្សា​ទួល​ខ្ពស់ ទី ៨ វិទ្យាល័យ​ហ៊ុនសែន​គរ ទី ៩ មណ្ឌល​សុខភាព​ថ្ម​ពូន ទី​១០ មណ្ឌល​សុខភាព​បារាយណ៍ ទី​១១ មណ្ឌល​សុខភាព​មៀន ទី​១២ មណ្ឌល​សុខភាព​ត្រពាំង​ព្រះ ទី​១៣ រោងចក្រ​សាន់​ស៊ូ ទី​១៤ សាលាបឋមសិក្សា​អូរ​តា​ស្នឹង​និង ទី​១៥ សាលាបឋមសិក្សា​មៀន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រុក​កំពង់សៀម មាន​៨ ទីតាំង ទី ១ សាលាបឋមសិក្សា​អ​ង្គួ​ញ​ដី ទី ២ សាលា​ប​ឋ​សិក្សា​ភ្នំ​ប្រុស ទី ៣ សាលាបឋមសិក្សា​អង្គរ ទី ៤ សាលាបឋមសិក្សា​វត្ត​ថ្មី ទី​៥ សាលាបឋមសិក្សា​គៀន​ជ្រៃ ទី ៦ សាលាបឋមសិក្សា​ចុង​កោះជ្រូក ទី​៧ សាលាបឋមសិក្សា​ដំបង​ដែក​និង​ទី ៨​សាលាបឋមសិក្សា​ហ៊ុន​ណេង​កោះ​ប៉ែន​។​

ក្រុង​កំពង់ចាម​មាន​៤ ទីតាំង ទី មន្ទីរពេទ្យ​ខេត្តកំពង់ចាម ទី ២ សាលាបឋមសិក្សា​ទទួល​ថ្ម ទី ៣ វិទ្យាល័យ​ហ៊ុនសែន​បឹង​កុក​និង​ទី ៤ សាលាបឋមសិក្សា​ឧ​ត្ត​រ​។​

​រដ្ឋបាលខេត្ត​កំពង់ចាម​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដា​ក្រុង​ស្រុក​ខាងលើ​នឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទទួលយក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដោយ​ស្ម័គ្រចិត្ត​និង​ឥតគិតថ្លៃ​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​។​

បច្ចុប្បន្ននេះ​ ក្រុមការងារ​ចាក់​វ៉ាក់សាំង​កំពុង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​នៅតាម​រាជធានី​ខេត្ត​ចំនួន​៧​ក្នុងនោះ​រួមមាន​រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ កោះកុង ព្រះ​ស៊ី​ហ​នុ តាកែវ និង​កំពង់ឆ្នាំង​។​

បើ​តាម​ក្រសួងសុខាភិបាល​ចាប់ពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ​រហូតមកដល់​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០២១​នេះ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ស្ម័គ្រចិត្ត​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ចំនួន​ ៤០១៣១៤៥​នាក់​ស្រី​១៩៥៦៧៩៦​នាក់​ក្នុងនោះ​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក់​បាន​ចំនួន​៣៩៥៥០៣៣​នាក់​ស្រី​១៩២៧៣៦៤​នាក់​ស្មើនឹង​៣៩.៥៥​ភាគរយ​ គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ចំនួន​៥៨១១២​នាក់​ស្រី​២៩៤៣២​នាក់​និង​អ្នក​ចាក់​ដូ​ស​ទី​២​ចំនួន​២៨៨១៤១៤​នាក់​ស្រី​១៣៤៣៩៧១​នាក់​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម