Connect with us

កូវីដ-១៩

បិទខ្ទប់៤ទីតាំងអាជីវកម្មដែលជាប់ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ នៅស្រុកសំរោង ខេត្តឧត្ដរមានជ័យ

បានផុស

នៅ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈ អភិបាលក្រុងសំរោង បាន​ដឹកនាំក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យជំនាញ បានចុះពិនិត្យ​សំណាកបុគ្គលិក នៅហាង រ៉េត ចិន្តា តារា កាហ្វេ ដែលមានការជាប់ពាក់ព័ន្ធនឹង​បុគ្គល​វិជ្ជមាន​កូវីដ-១៩ (COVID-19) ឈ្មោះ សុខ សុវណ្ណ ឈានទៅដល់បិទ៤ទីតាំងជាបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាជំហានបឋមតាមរយៈ Rapid test បានបន្តរកឃើញអ្នកវិជ្ជមាន ០៣នាក់ ដែលជាប់ពាក់​ព័ន្ធ​នឹងហាង រ៉េត ចិន្តាតារា កាហ្វេ និង ០១នាក់ផ្សេងទៀត ជាអ្នកមានការសង្ស័យចំពោះ​សុខភាព​ខ្លួនឯងក្រោយពីបំពេញភារកិច្ចការងារនៅទីតាំងប្រឈមនឹងជំងឺឆ្លងនេះ ហើយបានធ្វើតេស្ត​នៅ​ព្រឹក​ជាមួយគ្នា ក៏រកឃើញវិជ្ជមានជំងឺកូវីដ-១៩ (COVID-19)។

អាជ្ញាធរមានសមត្ថកិច្ច បានសម្រេចបិទខ្ទប់ និងផ្អាកជាបណ្តោះអាសន្ននៅទីតាំងអាជីវកម្មមាន ហាង រ៉េតចិន្តា តារា កាហ្វេ ស្ថិតនៅភូមិដូនកែនសែនជ័យ ហាងផ្កាព្រៃ ស្ថិតនៅភូមិឈូក ភោជនីដ្ឋាន រស្មី ឧត្ដរ ស្ថិតនៅភូមិបុរីរដ្ឋបាល និងគេហដ្ឋាន នៅទល់មុខវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ស្ថិតនៅភូមិបុរីរដ្ឋបាល។

សូមប្រជាពលរដ្ឋក្នុងក្រុងសំរោងទាំងអស់ បន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ ក្រុមការងារជំនាញ បាន និងកំពុងមមាញឹកបន្តតាមដានស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់សំខាន់ និងធ្វើការវាយតម្លៃលើកម្រិតហានិភ័យនៃការចម្លង ដើម្បីឱ្យធ្វើចត្តាឡីស័ក និងកាត់ផ្តាច់ខ្សែ​ច្រវាក់​​ចម្លងជាបន្តទៀត៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

តើ ណាតូ អាចប្រើមាត្រា៥បានទេ បើកងទ័ពខ្លួន ត្រូវរុស្ស៊ី បាញ់នៅអ៊ុយក្រែន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

Sokha Hotels

ព័ត៌មានពេញនិយម