Connect with us

កូវីដ-១៩

Breaking News៖ ក្រសួងកំពុងចុះស្រាវជ្រាវករណីឆ្លងកូវីដ១៩ ក្នុងវត្តមហាមន្ត្រី

បានផុស

នៅ

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា មានករណីឆ្លងកូវីដ១៩ នៅក្នុងវត្តមហាមន្ត្រី ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៩ ខែ​មិថុនា នេះថា ក្រុមការ​ងារ​ក្រសួងកំពុងសហការជាមួយគ្រូពេទ្យ​ចុះស្រាវជ្រាវដល់ទីតាំងវត្ត ដើម្បី​ស្វែង​រកការពិត ជុំវិញព័ត៌មានដែលថាព្រះសង្ឃក្នុងវត្តឆ្លងជំងឺកូវីដ១៩។

កន្លងមកមានវត្តមួយចំនួន នៅរាជធានីភ្នំពេញ ដែលមានព្រះសង្ឃ និងកូនសិស្ស យាយជី តាជី ក្នុងវត្តមានវិជ្ជមានជំងឺកូវីដ១៩ ដូចជាវត្តសារ៉ាវន្តតេជោ ស្ថិតនៅសង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ​វត្ត​ចង្ក្រាន​តាព្រហ្ម​ហៅ​វត្ត​ស្ទឹងមានជ័យ និងវត្តនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ៕

ព័ត៌មានលម្អិតកម្ពុជាថ្មី នឹងធ្វើការផ្សាយបន្តបន្ទាប់!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម