Connect with us

កូវីដ-១៩

អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋជិត ២៥០ នាក់រកឃើញវិជ្ជមានកូវីដ១៩

បានផុស

នៅ

មកដល់ព្រឹកថ្ងៃទី២៩ មិថុនា បងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹង​កេង​កងចំនួនជិត២៥០នាក់ហើយ ដែលត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះក្រុមការងារ គណៈកម្មការផ្សារបាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការ​និងទប់ស្កាត់ការរីករាលដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ប្រធានគណៈកម្មការផ្សារបឹងកេងកងលោក ឯក និមល បានឲ្យដឹងថា​គិតត្រឹមព្រឹក​ថ្ងៃទី២៩​មិថុនា​នេះមានបងប្អូនអាជីវករចំនួន២៤៦នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមមនុស្សចំនួន១១០០​នាក់ដែលបានទៅយកសំណាក។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក បញ្ជាក់ថា ក្នុងចំនួននេះគឺមិនប្រាកដថា ជាអាជីវករនៅក្នុងផ្សារបឹង​កេងកងទាំងអស់នោះទេ ដោយអ្នកខ្លះជាអ្នកដំណើរចេញ ចូលក្នុងផ្សារបឹងកេងកង ខ្លះទៀតជាបុគ្គ​លិក​ក្រុមហ៊ុន និងមួយចំណែកទៀតជាប្រជាពលរដ្ឋមានលំនៅជុំវិញផ្សារ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ កាលរសៀលថ្ងៃទី២៨មិថុនាម្សិលម៉ិញ រដ្ឋបាលខណ្ឌបឹងកេងកង បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវទៅយកសំណាកជាបន្ទាន់ដើម្បីរកជំងឺកូវីដ-១៩។

រដ្ឋបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករផ្សារបឹងកេងកង បានឆ្លងជំងឺកូវីដ-១៩ ដែលស្ថានភាពនេះ បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។


អ្នកដែលធ្លាប់ចេញចូលផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមទៅយកសំណាករកឃើញជំងឺ​កូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៉ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។


អាជ្ញាធររាជធានីភ្នំពេញបានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម