Connect with us

កូវីដ-១៩

លោក​ជំទាវ​​ ឱ វណ្ណឌីន​​៖ ​​ចូល​ក្នុង​​ផ្សារ​ធ្វើ​យ៉ាង​ណា ​​កុំ​ឱ្យ​លើស​ពី​១៥ នាទី ព្រោះ​លើស​នេះ​វីរុស​អាច​វាយ​លុក​ចូល​​ខ្លួន​យើង​បាន​

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​​​​បាន​​អំពាវ​​កុំ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​កុំ​ប្រមូល​ផ្តុំ​គ្នា​​ ​ឬ​ទៅ​កន្លែង​បិទ​ជិត​​ ពិសេស​អនុវត្ត​វិធាន​ ៣​កុំ​ ៣ការពារ​ឱ្យ​បាន​ល្អ ដើម្បី​ជៀស​ជាង​ការ​ឆ្លង​កូវីដ១៩។ ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​ឱកាស​ប្រគល់​ថវិកា​របស់​សម្ដេច​តេជោ ហ៊ុន សែន ជូនជនទី៤លាន នៃ​ការចាក់វ៉ាក់សាំង​កូវីដ១៩ ​នៅ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង​នា​ព្រឹក​​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​បាន​​ឱ្យ​ដឹង​​ថា​ ការ​អំពាវ​នាវ​បែប​នេះ​មិន​​មែន​​មាន​ន័យ​​​មិន​​ឱ្យ​ពលរដ្ឋ​យើង​ចេញ​ទៅ​ណា មក​ណា​​នោះ​​​​ឡើយ ប៉ុន្តែ​​ករណី​ទៅ​ទីតាំង​បិទ​ជិត ​ឬ​ប្រមូល​ផ្ដុំ​មនុស្ស មិន​ត្រូវ​នៅ​កន្លែង​នោះ​លើស​ពី​១៥នាទី​នោះ​ឡើយ ​ព្រោះ​លើស​នេះ​វីរុស​អាច​វាយ​លុក​ចូល​​ក្នុង​ខ្លួន​យើង​បាន​ ពិសេស​​ប្រភេទ​វីរុស​កូវីដ​១៩ ​បម្លែង​ខ្លួន​ថ្មី​ប្រភេទ​​។

“សូម​បង​ប្អូន​ចង់​ចាំ​ថា ​ទោះ​បី​បងប្អូនចូលទៅក្នុងទីផ្សារក៏ដោយ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ខ្លួន​យើង​ នៅ​ក្នុង​ទីតាំង​នោះ ​លើស​ទី​១៥នាទី ដែល​នេះ​ជា​ចំណុច​សំខាន់​ណាស់​ត្រូវ​ចង់​ចាំ​ទាំង​អស់​គ្នា​។​ បើ​ចង់​ទៅ​ទិញ​អ្វី​ត្រូវ​គិតពីផ្ទះឲ្យហើយ អញ្ចឹង​ទៅ​ដល់ភ្លាម ត្រូវ​អនុវត្តវិធានការការពារ ៣ការពារ ហើយ​ទៅ​កុំ​ឲ្យ​នៅ​ទីនោះ​លើស​ទី​១៥​នាទី ​ព្រោះ​យើង​នៅ​លើស​ពី​១៥​នាទី​ ជា​ពេល​វេលា​មួយ​សម្រាប់​ឲ្យ​វីរុស​កូវីស១៩ អាច​វាយ​លុក​ចូល​ក្នុង​សរីរាង្គ​យើង​បាន​លឿន​ណាស់”​។

លោក​ជំទាវ​បាន​លើក​ឡើង​ទៀត​ថា​ ​កម្ពុជា​កំពុង​ប្រឈម​នឹង​​វីរុស​កូវីដ​១៩ ​បំប្លែង​ខ្លួន​ថ្មី​ របស់​វីរុស​កូវីដ១៩ ​(Data Plus) ផងដែរ ដោយ​តាម​រយៈ​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ដ្រ ពពួក​បំប្លែង​ខ្លួន​ថ្មី​ (B1.1.7) ឆ្លងលឿនចន្លោះពី៥ទៅ៧ដង ​ប្រៀប​ធៀបជាមួយវីរុសប្រភេទចាស់ ប៉ុន្ដែអ្វី​ដែល​គេ​រក​ឃើញ គឺ​ស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺនៅពេលឆ្លងពពួកបំប្លែងថ្មីនេះ ខណៈ​គិត​ត្រឹម​​ថ្ងៃ​ទី​២៩ ខែ​មិថុនា នេះ​កម្ពុជា​បាន​​រក​​ឃើញ​វីរុស​បំប្លែង​ខ្លួន​​​ប្រភេទ​ថ្មី B.1.617-2 (Delta) សរុប ២២​ នាក់​ហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម