អាជ្ញាធរក្រុងបានលុង រៀបចំឲ្យអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្ន
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

អាជ្ញាធរក្រុងបានលុង រៀបចំឲ្យអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្ន

បានផុស

នៅ

ក្នុងនាមប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានណែនាំគណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង ដែលមានការចូលរួមពីលោកចៅសង្កាត់ និងកងកម្លាំង ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពក្រុងបានលុង បានរៀបចំឲ្យអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២១ នេះតទៅ រហូតដល់ស្ថានភាពប្រសើរឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន ណែល អភិបាលក្រុងបានលុងបានលើកឡើងថា ដោយសារការកើនឡើងច្រើន នៃការឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តរបស់យើង គណៈបញ្ជាការឯកភាពខេត្តបានបិទខ្ទប់ទីតាំងមួយចំនួនជាតំបន់លឿង និងលឿងទុំ ក្នុងនោះក៏មានផ្សារបានលុងផងដែរ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។ 
ដូច្នេះគណៈបញ្ជាការឯកភាពខេត្តក៏បានរៀបចំឲ្យ អាជីវករមកលក់ដូរនៅបរិវេណមុខមន្ទីរវប្បធម៌ ដើម្បីបង្កើនជាភាពងាយស្រួលមួយកម្រិតដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទិញម្ហូបអាហារប្រចាំថ្ងៃ។

លោកអភិបាលក្រុងបានបន្តទៀតថា ក្នុងការលក់ដូរនៅទីតាំងនេះ គឺមានការរក្សាគម្លាត ការអនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវ ដែលបង្កជាភាពងាយស្រួល និងសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលមកទិញ។


លោកអភិបាលក្រុងក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន រួមគ្នាពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងត្រូវចូលរួមសហការទាំងអស់គ្នា ដើម្បីយើងអាចកាត់ផ្ដាច់ការចម្លងជំងឺនេះទាំងស្រុងបាន។


សូមបញ្ជាក់ថា តូបអាជីវករលក់ដូរគ្រឿងឧបភោគបរិភោគចាំបាច់នានា នៅបរិវេណមុខមន្ទីរវប្បធម៌ខេត្តជាបណ្ដោះ​អាសន្ន នាពេលនេះមានចំនួន​ ១០៩កន្លែង​ ដែលកន្លែងលក់នីមួយ​ៗមានប្រវែង​ ៣ម៉ែត្រ​ ហេីយកន្លែងលក់មានគម្លាតពីគ្នាប្រវែង ២ម៉ែត្រផងដែរ៕​ អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៧ នាទី មុន

កូវីដវិវត្តរោគសញ្ញាថ្មីចំពោះអ្នកចាក់ និងមិនចាក់វ៉ាក់សាំង ក្រោយលេចវត្តមាន វីរុសបំប្លែងខ្លួន Delta

ព័ត៌មានជាតិ៨ នាទី មុន

អ្នកវិភាគ ៖ ២៨ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន និងស្មារតីទទួលខុសត្រូវខ្ពស់

ព័ត៌មានជាតិ៩ នាទី មុន

អាជីវករលក់ដូរនៅជុំវិញផ្សារបានលុង ផ្ទុះការតវ៉ាជាមួយអាជ្ញាធរទាមទារ៣ចំណុច​

បច្ចេកវិទ្យា១៣ នាទី មុន

ហ្វេសប៊ុកជាបណ្ដាញសង្គមធំជាងគេ ព្រោះមានបុត្រសម្ព័ន្ធដល់ទៅ ៥ ដែលបានទិញមកក្នុងតម្លៃរាប់ពាន់លានដុល្លារ

ព័ត៌មានជាតិ២១ នាទី មុន

តួលេខអ្នកឆ្លងកូវីដ១៩ បាន​កើនឡើងជាបន្តបន្ទាប់ ជាង ២ សប្តាហ៍ ក្នុងខែកញ្ញានេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services