Connect with us

កូវីដ-១៩

មន្ត្រីប្រព័ន្ធផ្សព្វផ្សាយ និងវាគ្មិននៅសៀមរាប ជាប់ពាក់ព័ន្ធផ្ទាល់​​ជាមួយអ្នកវិជ្ជមានកូវីដ១៩ ផ្អាកកម្មវិធីផ្សាយមួយចំនួន

បានផុស

នៅ

មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី ០២ ខែកក្កដា នេះ បានឱ្យដឹងថា កម្មវិធីផ្សាយប្រចាំថ្ងៃ របស់វិទ្យុ និងទូរទស្សន៍ជាតិ ខេត្តសៀមរាប ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារមន្ត្រីមួយចំនួន នៃការិយាល័យវិទ្យុ និងការិយាល័យទូរទស្សន៍ មានជាប់ពាក់ព័ន្ធជាមួយវាគ្មិន ដែលគាត់បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានតម្រូវឲ្យមន្ត្រីជាប់ពាក់ព័ន្ធធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរព័ត៌មានខេត្តសៀមរាបបញ្ជាក់ខ្លឹមសារទាំងស្រុងថា “ខេត្តសៀមរាប សម្រេចផ្អាកការផ្សាយផ្ទាល់នូវកម្មវិធីប្រចាំថ្ងៃទាំងអស់ រួមមាន៖ កម្មវិធី រួមគ្នាដើម្បីសង្គម សន្ទនាមតិ យើងធ្វើបាន សំឡេងយុវវ័យ និងកម្មវិធី បច្ចុប្បន្នភាពសៀម​រាប​-អង្គរ តាមរយៈវិទ្យុនិងទូរទស្សន៍ជាតិខេត្តសៀមរាប ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ​២០២១​នេះតទៅ ដោយសារតែមន្ត្រីមួយចំនួន នៃការិយាល័យវិទ្យុ និង ការិយាល័យទូរទស្សន៍ មានជាប់ពាក់ព័ន្ធជាមួយវាគ្មិន ដែលគាត់បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានតម្រូវឲ្យមន្ត្រីជាប់ពាក់ព័ន្ធធ្វើចត្តា​ឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម