Connect with us

កូវីដ-១៩

បិទខ្ទប់ផ្សារបឹងឈូក ១៤ ថ្ងៃ ក្រោយ​រកឃើញអាជីវករ ៨ នាក់ វិជ្ជមានកូវីដ

បានផុស

នៅ

នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តបាត់ដំបង សម្រេចធ្វើការបិទខ្ទប់ផ្សារបឹងឈូកជាបណ្តោះអាសន្ន ក្នុងរយៈពេល ១៤ ថ្ងៃ រហូតដល់មានការសម្រេចជាថ្មី បន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញមានអាជីវករចំនួន ៨ នាក់ ដែលមានផ្ទុកជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី ៣ ខែកក្កដា នេះថា បច្ចុប្បន្ន
អាជីវករទាំង ៨ នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រួចហើយ ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធ លោកបានថ្ងួចថ្ងូរថា ទាំងក្រុមការងារ ក៏ដូចជាក្រុមគ្រូពេទ្យ គឺលោកមានការពិបាកណាស់ ព្រោះម៉្យាង ម្ចាស់ផ្សារហាក់ព្រងើយកន្តើយ មិនព្រមសហការ ម៉្យាងទៀតក្រុមអាជីវករដទៃៗទៀត គាត់ដូចជាមានការស្តាយការលក់ដូររបស់ពួកគាត់ខ្លាំងពេក ព្រោះនៅព្រឹកនេះថ្វីត្បិតតែពួកគាត់បាករើចេញពីក្នុងតួផ្សារអស់ក៏ដោយ ក៏ប៉ុន្តែគាត់នៅតែបន្តការលក់ដូរ នៅតាមចិញ្ចើមផ្លូវពាសវាល ពាសកាល ដដែល ដែលនេះហើយគឺជាបញ្ហា។

បើទោះបីជាយ៉ាងនេះក្តី ក៏នៅព្រឹកនេះ លោកអភិបាលក្រុង ផេង សិទ្ធី និងបន្តចុះជាមួយក្រុមការងារ ដើម្បីប្រកាស អោយពួកគាត់ស្ម័គ្រចិត្តចូលរួម និងអញ្ជើញទៅផ្តល់សំណាកអោយបានគ្រប់ៗគ្នាដើម្បីរកអ្នកពាក់ព័ន្ធបន្ត៕ អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម