Connect with us

កូវីដ-១៩

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកស្បៀងឧបត្ថម្ភដល់អ្នកជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ការពារសួត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៨នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន នាថ្លៃម្សិលមុិញក្នុងភូមិព្រែកថ្លឹង ភូមិស្រីស្នំ និងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ដែលកំពុងរីករាលដាលគួរអោយភ័យខ្លាចដែលបានឆក់យកអាយុជីវិតពលរដ្ឋកម្ពុជាជិត៧០០នាក់និងឆ្លងជាង៥មុឺននាក់ទៅហើយគិតត្រឹមថ្ងៃទី០៣ កក្កដា ឆ្នាំ២០២១នេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៦០ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម