Connect with us

កូវីដ-១៩

កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ពលរដ្ឋបានជាង៤៥ភាគរយហើយ

បានផុស

នៅ

ភ្នំពេញ៖ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានជាង៤លាន៥សែននាក់ ស្មើនឹងជាង៤៥ភាគរយធៀបនឹងគោលដៅ១០លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ខែកម្ភៈរហូតមកដល់ត្រឹមថ្ងៃទី០៤ កក្កដា ឆ្នាំ២០២១នេះមានពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៤,៥៩៤៦០៥នាក់ ស្រី២,២៦៤,១០៩នាក់ ក្នុងនោះអ្នកដែលគ្រូពេទ្យអនុញ្ញាតឱ្យចាក់មានចំនួន៤,៥៣៥,៨៩៤នាក់ ស្រី២,២៣៤,២៨០នាក់ ស្មើនឹង៤៥.៣៦ភាគរយ ធៀបនឹងគោល​ដៅ​១០លាននាក់។ ជាមួយគ្នានេះ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ដោយសារមានបញ្ហាសុខភាពចំនួន៥៨,៧១១នាក់ ស្រី២៩,៨២៩នាក់ និងអ្នកចាក់ដូសទី២បានចំនួន៣,២៧៨,៤១៦នាក់ ស្រី១,៥៥១,៤២៩នាក់។

រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋគោលដៅ១០លាននាក់នៅចុងឆ្នាំនេះមុនផែនការកំណត់ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿន ខណៈមក ដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងជាង១១លាន​ដូសរួចហើយៗកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានីខេត្តមួយចំនួន និងនៅសល់៩លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់​។ នៅក្នុងខែកក្កដានេះនឹងមកដល់៥លានដូស និងខែសីហាមកដល់៤លានដូសទៀត សុរបទាំងអស់ប្រមាណជាង២០លានដូស។

 គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងកំពុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ និងតាកែវ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម