Connect with us

កូវីដ-១៩

មន្ទីរសុខាភិបាលស្ទឹងត្រែងរៀបចំបន្ទប់ព្យាបាល បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវិដ-១៩ កើនឡើង

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានដឹកនាំកម្លាំងចុះរៀបចំបន្ទប់ព្យាបាលអ្នកឆ្លងជំងឺកូវីត-១៩ បន្ទាប់ពីរដ្ឋបាលខេត្តប្រកាសគិតត្រឹមម៉ោង ៥:០០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣១ នាក់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង៣១នាក់ត្រូវបានយកសំណាកវិភាគនៅទីតាំងចំនួន៤​កន្លែង ទី១មណ្ឌលចត្តាឡីស័កក្រុង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ទី២ទីតាំងចំការកៅស៊ូតាញ៉ា រកឃើញអ្នកវិជ្ជមានចំនួន ២៣នាក់ (ជាកម្មករ) ទី៣ទីតាំងវិទ្យាល័យអូរពងមាន់ រកឃើញអ្នកវិជ្ជមាន ៤នាក់ និងទី៤គោលដៅព្រំប្រទល់អូរច្រឡង់ករណីនាំចូលចំនួន ៣ នាក់។

ក្រោយពីមានការរីករាលដាលកើនឡើងនៅជំងឺកូវីដ-១៩ នៅថ្ងៃទី០៥ កក្កដាម្សិលមិញនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចុះរៀបចំបន្ទប់ព្យាបាល បាញ់ថ្នាំសម្លាប់មេរោគ នៅមណ្ឌលចិត្តាឡីស័កកម្រិត២ កុរកោសល្យភូមិភាគ១ជាច្រើនបន្ទប់បន្ថែមទៀត។

អាជ្ញាធរខេត្តសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណៈជនឱ្យបានជ្រាបថា ករណីជំងឺកូវីដ-១៩ បានកើនឡើងបន្តិចវិញហើយ សូមមេត្តាប្រុងប្រយ័ត្ន។ ទីតាំងដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ព្រោះពីរថ្ងៃនេះ ត្រូវបានជំនាញរកឃើញ កម្មករនៅឃ្លាំងចំការកៅស៊ូ “ឈ្មោះតាញ៉ា” រហូតជាង៣០នាក់ឯណ្ណោះ។

ខេត្តស្ទឹងត្រែងគិតត្រឹមម៉ោង ៥:00 រសៀលថ្ងៃទី០៥ កក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ-១៩ សរុប៣៥២នាក់ ស្រី ១៦៣នាក់ អ្នកជាសះស្បើយ ២៣នាក់ ស្រី៩នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល ៣២៩នាក់ ស្រី ១៥៤នាក់៕

អត្ថបទ៖ ងិន   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម