Connect with us

កូវីដ-១៩

លោ​កស្រី យក់ សម្បត្តិ ៖ កម្ពុជាមិន​ខ្វះ​ធុងអុកស៊ីសែន សម្រាប់ព្យាបាល​អ្នក​ជំងឺកូវីដ១៩​ ទេ

បានផុស

នៅ

កម្ពុជាមានការកើនឡើងនៃការឆ្លង​ និងស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការព្យាបាល និងផ្គត់ផ្គង់អុកស៊ីសែនដោយមិនមានការខ្វះខាតនោះទេ។ នេះជាការអះអាងរបស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅក្នុងការអញ្ជើញទៅទទួល វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស៊ីណូហ្វាម ចំនួន ១លានដូសបន្ថែម ដែលដឹកពីចិន មកដល់ប្រទេសកម្ពុជានៅអាកាសយានដ្ឋានភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បញ្ជាក់ថាថា៖ “សម្ដេចតេជោបានដាក់យុទ្ធសាស្ត្រទាំង៦ យើងអត់ទាន់មានខ្វះអុកស៊ីសែនទេ។ អ៊ីចឹងរាជរដ្ឋាភិបាល និងអនុគណៈកម្មការទាំងអស់ ជាពិសេសគណៈប្រចាំការ​ គណៈប្រតិបត្តិ និងគណៈកម្មការអន្តរក្រសួងបាន និងកំពុងដុតដៃដុតជើងធ្វើការងារនេះ ប្រយុទ្ធប្រឆាំងកូវីដទូទាំងប្រទេស”។

លោកស្រីមានប្រសាសន៍បន្ថែមថា៖ “ឥឡូវនេះទាំងរាជធានីភ្នំពេញ ទាំងតាមបណ្ដាខេត្តដែលមានហានិភ័យខ្ពស់ យើងកំពុងធ្វើកិច្ចការហ្នឹងហើយ យើងអត់ទាន់មានការខ្វះខាតអុកស៊ីសែនទេ ហើយយើងកំពុងតែព្យាយាមធ្វើការព្យាបាល ធ្វើការកាត់បន្ថយការឆ្លង ធ្វើការកាត់បន្ថយហានិភ័យ ជាពិសេសការនាំចូលជំងឺតាមព្រំដែនប្រទេសជិតខាងឱ្យបានត្រឹមត្រូវ។ ហើយអនុគណៈកម្មការកំពុងធ្វើការងារប្រទាក់ក្រឡាគ្នាយ៉ាងស្វិតស្វាញបំផុត។ អ្នកស្លាប់ច្រើនមិនមែនដោយសារខ្វះអុកស៊ីសែនទេ”។

រូបភាពពីប្រទេសឥណ្ឌា

គួរបញ្ជាក់ផងថា បន្ទាប់ពីមានការកើនឡើងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ ទន្ទឹមពេលតាមបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌាជាដើមនោះបានជួបបញ្ហាខ្វះអុកស៊ីសែននេះ ទើបថ្មីៗនេះមានការលើកឡើង និងតាមរយៈការបង្ហោះតាមបណ្ដាញសង្គមថា ដោយសារមានកង្វះអុកស៊ីសែន ជាហេតុធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩នៅកម្ពុជាមានអត្រាស្លាប់កើនឡើង៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម