Connect with us

កូវីដ-១៩

ត្រឹម​១​សប្តាហ៍​នេះ ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជាង​៦៦០០​នាក់ និង​​ស្លាប់​ជិត​២០០​នាក់​

បានផុស

នៅ

​ត្រឹមតែ​១​សប្តាហ៍​ចាប់ពី​ថ្ងៃទី​០១​រហូតដល់​ថ្ងៃទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ ប្រទេស​កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ប្រមាណ​ជាង​៦៦០០​នាក់​ និង​មាន​អ្នក​ស្លាប់​ជិត​២០០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ​រយៈពេល​១​សប្តាហ៍​នេះ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ​១៩​ នៅ​កម្ពុ​ជាមាន​ប្រមាណ​ជិត​១​ពាន់​នាក់​ ក្នុង​១​ថ្ងៃៗ ​និង​ស្លាប់​មាន​ជាង​២០​នាក់​ទៅជា​ង​៣០​នាក់​ក្នុង​១​ថ្ងៃៗ​។​

​ក្នុងនោះ​ថ្ងៃទី​០១កក្កដា មាន​អ្នក​ឆ្លង​ចំនួន​៩៩៩​នាក់​ និង​ស្លាប់​ចំនួន​២៦​នាក់ ថ្ងៃ​ទី​០២​កក្កដា​ មាន​អ្នក​ឆ្លង​ចំនួន​៩៦៦​នាក់​ និង​ស្លាប់​៣២​នាក់ ថ្ងៃ​ទី​០៣​កក្កដា មាន​អ្នក​ឆ្លង​៩៤៨​នាក់​ និង​ស្លាប់​៣៦​នាក់ ថ្ងៃទី​០៤​កក្កដា​ មាន​អ្នក​ឆ្លង​ចំនួន​៩៩៣​នាក់ ​និង​ស្លាប់​២៤​នាក់ ថ្ងៃទី​០៥​កក្កដា​ មាន​អ្នក​ឆ្លង​៨៩៦​នាក់​ និង​ស្លាប់​២៨​នាក់ ថ្ងៃទី​០៦​កក្កដា​ មាន​អ្នក​ឆ្លង​ចំនួន​៩៣៥​នាក់​ និង​ស្លាប់​៣១​នាក់​និង​ថ្ងៃទី​០៧​កក្កដា​ មាន​អ្នក​ឆ្លង​ចំនួន​៩៣៤​នាក់​ និង​ស្លាប់​១៩​នាក់​។ បើ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៧​ ខែកក្កដា ឆ្នាំ​២០២១ កម្ពុ​ជាមាន អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​៥៧១០៣​នាក់ អ្នកជា​សះស្បើយ​ចំនួន​៤៨៩៧៤​នាក់​និង អ្នកស្លាប់​ចំនួន​៧៩៨​នាក់​។

​​គួរ​បញ្ជាក់ថា​ ប្រទេស​កម្ពុជា​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ជា​លើកដំបូង​នៅ​ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២០​ទៅលើ​បុរស​ជនជាតិ​ចិន​១​នាក់​ នៅ​ខេត្ត​ព្រះសីហនុ​។​ ប៉ុន្តែ​មិន​មាន​អ្នកស្លាប់​ហើយក៏​មិនមាន​ឆ្លង​ជំងឺ​នេះ​ច្រើន​ដែរ​។ បន្ទាប់មកទៀត​កម្ពុជា ​បាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​លើក​ក្នុងនោះ​ទី​១.​ព្រឹត្តិការណ៍​សហគមន៍​៣​វិច្ឆិកា ​ឆ្នាំ​២០២០ ទី​២.​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ​ឆ្នាំ​២០២០​ និង​ទី​៣​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ទើប​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់​ហើយ​ដែល​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម