Connect with us

កូវីដ-១៩

ខេត្តកណ្តាល​ចាក់វ៉ាក់សាំងដល់​ពលរដ្ឋគោលដៅ ​សម្រេចបានស្ទើរទាំងស្រុង​​

បានផុស

នៅ

រហូតមកដល់ពេលនេះខេត្តកណ្តាលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតបាន៩៧ភាគរយហើយធៀបនឹងគោលដៅជិត៦០ម៉ឺននាក់។

លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលមានប្រសាសន៍ថា ខេត្តកណ្ដាល បានចាប់ផ្តើម​បើកយុទ្ធនាការចាក់វ៉ា់ក់សាំងការពារជំងឺកូវីដ‑១៩ ទៅលើប្រជាពលរដ្ឋនិងកម្មករកម្មការិនីរោងចក្រចំនួន​ ជិត ៦ សែននាក់ (៥៩៩២៥១)​ នាក់ចាប់ពីថ្ងៃទីថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ ហើយរហូតមកដល់ថ្ងៃទី០៨ខែកក្កដានេះមានអ្នកចាក់វ៉ាក់សាំងដូសទី១បានចំនួន៩៧ភាគរយខណៈអ្នកចាក់ដូសទី២បាន៧៥ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះនឹងចាក់សម្រាប់ដូសទី១ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និងសម្រាប់ ដូសទី ២ ចាប់ពីថ្ងៃទី ២៥មិថុនាដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១។

លោក វេជ្ជបណ្ឌិត បានបន្តថា យ៉ាងណាក៏ដោយ ក្រុមការងារនៅបន្តចាក់ដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតដែលនៅ​សេសសល់ជាបន្តទៀតដើម្បីធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សាំងបានគ្រប់ចំនួនតាមផែនការ។

លោក វេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតដែលនៅមិនទាន់បានចាក់ដូសទី១សូមរួនរាន់មកចាក់នៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។ចំណែកអ្នកចាក់ដូសទី១រួចហើយត្រូវមកចាក់ដូសទី២ឱ្យបានមុន២៨ថ្ងៃនៃថ្ងៃចាក់ដូសទី១ព្រោះថាបើហួស២៨ថ្ងៃនឹងត្រូវចាត់ជាអាសាបង់។

ទន្ទឹមនឹងនេះ លោក វេជ្ជបណ្ឌិត បានស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយជំរុញដល់ប្រជាពលរដ្ឋនិងកម្មករនិយោជិតដែលនៅមិនទាន់បានចាក់វ៉ាក់សាំងដូសទី១និងដូសទី២មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគម​ន៍​កាត់បន្ថយការចម្លងជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលឱ្យកាន់តែថយចុះខណៈបច្ចុប្បន្នការឆ្លងនៅមានសភាព​ទ្រឹងនៅឡើយដោយក្នុង១ថ្ងៃគិតជាមធ្យមមានអ្នកឆ្លងពី៨០ទៅ១៥០នាក់ទៅតាមថ្ងៃនីមួយៗ។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កំពុងដំណើរការចាក់វ៉ាក់សាំងជួនដល់ប្រជាពលរដ្ឋនៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តា​កែវ បន្ទាយមានជ័យនិងប៉ៃលិន ខេត្តព្រៃវែងនិងខេត្តសៀមរាបចាក់នៅថ្ងៃទី១០ក្កដាខណៈរាជធា នីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការកាលពីថ្ងៃទៅ០៨កក្កដា៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៧ វិនាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៤ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥២ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម