Connect with us

កូវីដ-១៩

វ៉ាក់សាំងការពារជំងឺកូវីដ១៩​ចំនួន៤លានដូសទៀតនឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃស្អែកនេះ

បានផុស

នៅ

វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៤លានដូស បន្ថែមទៀតដែលបញ្ជាទិញពីរដ្ឋាភិបាលចិននឹងដឹកមកដល់កម្ពុជានៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី ១០ ខែកក្កដាឆ្នាំ២០២១ស្អែកនេះ។

លោក ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅក្នុងឱកាសទៅទទួលវ៉ាក់សាំងកាល​ពីដើមសប្តាហ៍នេះថា បើមិនមានការប្រែប្រួលទេវ៉ាក់សាំងចំនួន៤លានដូស បន្ថែមទៀតក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមចំនួន ១លានដូសនិង វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូសនឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះខណៈ៤លានដូសទៀតនឹងដឹកមកដល់នៅខែក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការមកដល់វ៉ាក់សាំង៤លានដូសនៅថ្ងៃស្អែកនេះនឹងធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សាំងចំនួន១៦លាន២ម៉ឺន៤ពាន់ដូសក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមមានចំនួន៥លាន២សែនដូសក្នុងនោះបញ្ជាទិញ២លានដូសនិងផ្តល់ជំនួយ២លា២សែនដូស ។

វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០លាន៥សែនដូសនិងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកាតាមរយៈ​គម្រោង​កូវ៉ាក់ចំនួន៣២៤០០០ដូស។

រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋគោលដៅ១០លាននាក់នៅចុងឆ្នាំនេះមុនផែនការកំណត់ដែលគ្រោងនឹងចាក់ឱ្យរួចរាល់នៅខែមិថុនាឆ្នាំ២០២២ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងបានលឿនខណៈបច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩កំពុងដំណើរការចាក់វ៉ាក់សាំងជួនដល់ប្រជាពលរដ្ឋនៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំងពោធិសាត់ ស្វាយរៀង កោះកុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យនិងប៉ៃលិន ខេត្តព្រៃវែងនិងខេត្តសៀមរាបចាក់នៅថ្ងៃទី១០ក្កដាខណៈរាជធានីភ្នំពេញបានបិទបញ្ចប់យុទ្ធនាការកាលពីថ្ងៃទៅ០៨​កក្កដាឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានឱ្យដឹងថាគិតចាប់ពីថ្ងៃទី១០ខែកម្ភៈរហូតមកដល់ត្រឹមថ្ងៃទី០៩កក្កដា ឆ្នាំ២០២១នេះមានពលរដ្ឋបានចាក់វ៉ាល់សាំងនៅទូទាំងប្រទេសចំនួន៤៧៥០២៦៥ នាក់ស្មើនឹង៤៧.៥០ភាគរយធៀបនឹងគោលដៅ ១០លាននាក់ ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម